Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ស្នើ​ឲ្យ​បន្ត​លើកក​ម្ព​ស់​សិល្បៈ​ចែករំលែក​រំលែក ជួយ​ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ

spot_img

​ភ្នំពេញ ​៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​មាន​ទ្រព្យធន​ច្រើន ចែករំលែក​ដល់​ជន​ដែល​ងាយ​រងគ្រោះ ឬ​អ្នកក្រីក្រ ដើម្បី​ធានា​ពី​សេចក្តីសុខ​ក្នុង​សង្គម​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សិល្បៈ និង​វប្បធម៌​នៃ​ការចែករំលែក គឺ​ពិតជា​មាន​អត្ថន័យ​ធំធេង​ណាស់ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។

​ក្នុង​ពិធី​ប្រារព្ធ​ទិវា​ពិភពលោក​កាកបាទ​ក្រហម ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​៨ ខែ​ឧសភា​នេះ សម្តេច ហ៊ុន ​សែន ​បានថ្លែងថា សិល្បៈ​នៃ​ការចែករំលែក​ជំរុញ​ឱ្យ​ប្រទេសជាតិ​មាន​សុខដុមរមនា​មាន​តាំងពី​អតីតកាល​មក ​។ មុន​ឆ្នាំ​ ១៩៧០ សមទ្ធ​ផល​ជាតិ ដូចជា សាលារៀន ជាដើម សម្តេច​បាន​បញ្ជាក់ថា ៩០ ​ភាគរយ​ កើតចេញពី​ការចែករំលែក​របស់​ស​ហគ​មន៍​។ បច្ចុប្បន្ន ៥០​ ភាគរយ​ចេញពី​រដ្ឋាភិបាល និង ​៥០ ​ភាគរយ​ទៀត​កើតចេញពី​ការចែករំលែក​។​

​សម្តេច ហ៊ុន សែន អំពាវនាវ​ឲ្យ​ចលនា​នេះ ជា​សកម្មភាព​ថ្នាក់ជាតិ តាម​ពាក្យស្លោក​នេះ នូវ​អ្វី​ដែល​លោក​ហៅថា ដើម្បី​បន្ត​លើកកម្ពស់​​សិល្បៈ​ចែករំលែក ជួយ​ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ធានា​សុខដុមរមនា​សង្គម​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា​៖ «​ទាក់ទិន​ទៅ​នឹង​ជំនួយ​មនុស្សធម៌​ទាំងនេះ ខ្ញុំ​ជឿជាក់​ថា ប្រជាពលរដ្ឋ​របស់​យើង​អាច​ធ្វើបាន​ទៅ​នឹង​ទ្រឹស្តី​មួយ​នេះ ហើយ​ទ្រឹស្តី​មួយ​នេះ វា​អាច​បង្កើត​នូវ​ភាពសុខដុមរមនា រវាង​អ្នក​ដែល​មាន​លទ្ធភាព និង​អ្នក​ដែល​គ្មាន​លទ្ធភាព ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​របស់​យើង​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ជួយ​ដល់​កាកបាទក្រហមកម្ពុជា ។ សម្តេច​តេជោ​ន​បាន​គូសបញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​កម្ពុជា​មិន​មាន​សិល្បៈ​ចែករំលែក​ទេនោះ គឺជា​រឿង​លំបាក​ណាស់​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វប្បធម៌​ចែករំលែក​របស់​ប្រជាពលរដ្ឋ គឺ​មាន​គ្រប់​វិស័យ​ដែល​ក្នុង​នោះ​វិស័យ​ពុទ្ធចក្រ បើ​គ្មាន​ការចែករំលែក​របស់​ប្រជា​ពុទ្ធបរិស័ទ​ទេនោះ មិន​អាច​កសាង​ទី​អារាម​បានឡើយ​។ ក្នុង​វិស័យ​អប់រំ កាលពី​អតីតកាល​បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទេនោះ មិន​អាច​មាន​ការសាងសង់​អគារសិក្សា​បាន​នោះឡើយ​។​

​សម្តេច​តេជោ​បាន​ថ្លែង​រំពឹងថា សិល្បៈ​នៃ​ការចែករំលែក​ពី​អ្នក​មាន​លទ្ធភាព ទៅ​អ្នក​គ្មាន​លទ្ធភាព​នៅ​តែ​បន្ត​។ សម្តេច​តេជោ បាន​ថ្លែងថា វប្បធម៌​នៃ​ការជួយ​គ្នា​នេះ មិនមែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ គឺ​មាន​នៅ​លើ​ពិភពលោក ពោល​មាន​ប្រទេស​ជាច្រើន បាន​យក​ធនធាន​របស់​គេ​មក​ជួយ​ដល់​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វប្បធម៌​នៃ​ការចែករំលែក​មិនមែន​មាន​តែ​ក្នុង​ក្របខណ្ឌ​ជាតិ​ទេ គឺ​បាន​ធ្វើ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​ពិភពលោក​ទាំង​ក្រប​ខណ្ឌ​ទ្វេភាគី និង​វេទិកា​ពហុភាគី​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ ដែល​បាន​ចូលរួម​ខិតខំ​ប្រឹងប្រែង រួមចំណែក​គាំទ្រ​ដល់​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​។​

​ការ​មាន​ប្រសាសន៍​បែប​នេះ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្ដេច អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «​ខ្ញុំ ស្រឡាញ់​កាកបាទក្រហមកម្ពុជា​» នា​ព្រឹក​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នះ​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់ ដែល​បាន​ខិតខំ​រួមចំណែក​គាំទ្រ ដល់​កាកបាទក្រហមកម្ពុជា ដែល​ខ្ញុំ​តែងតែ​លើក​ថា វិធីសាស្ដ្រ​នៅ​ក្នុង​ការចាត់ចែង ដឹកនាំ​គ្រប់គ្រង នៅឯ​ថ្នាក់មូលដ្ឋាន​»​។​

​សម្ដេច​តេជោ បាន​បន្ដថា កាកបាទក្រហម​មាន​ភាពឈ្លៀសវៃ នៅ​ក្នុង​ការប្រើប្រាស់​តួនាទី របស់​អភិបាលខេត្ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឬ​ថ្នាក់ដឹកនាំ​របស់​ខេត្ត ដើម្បី​ចូលរួម​នៅ​ក្នុង​ចលនា របស់​កាកបាទក្រហម​កម្ពុជា ដូច្នេះ មន្ដ្រី​សាធារណៈ របស់​យើង​មួយចំនួន ជាពិសេស​នៅ​តាម​ខេត្ត បាន​ក្លាយ​ជា​សមាជិក និង​ជា​អ្នកបម្រើ​របស់​កាកបាទ​ក្រហម​កម្ពុជា ក៏ប៉ុន្ដែ​យើង​ក៏​ត្រូវ​ដឹង​ថា ភារកិច្ច​ទាំងនោះ ជា​ភារកិច្ច​របស់​អាជ្ញាធរ ដែល​ត្រូវ​ដោះស្រាយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ដូច្នេះ​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក រវាង​អន្ដរាគមន៍​របស់​អាជ្ញា​ធរ ក៏​ដូចជា​ការធ្វើ​សកម្មភាព របស់​កាកបាទក្រហម​កម្ពុជា មាន​ទិសដៅ​តែមួយ គឺ​ការដោះស្រាយ​បញ្ហាលំបាក របស់​ប្រជាពលរដ្ឋ ជាពិសេស​សម្រាប់​អ្នក​ដែល​រងគ្រោះ និង​អ្នក​ដែល​ងាយ​រងគ្រោះ​។​

​ជាមួយគ្នា​នោះ ប្រមុខ​ដឹកនាំ​កម្ពុជា ក៏​បាន​កោត​ស​សើរ ចំពោះ​យុវជន​កាកបាទក្រហម​កម្ពុជា ដែល​មាន​បណ្ដាញ​នៅ​គ្រប់ទិសទី នៃ​សាខា​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​អាច​ចាត់ទុកថា ជា​បណ្ដាញ​ព័ត៌មាន​ដ៏​ឆាប់រហ័ស ឆ្លើយតប​យ៉ាង​ទាន់ពេលវេលា ចំពោះ​បញ្ហា​គ្រោះធម្មជាតិ​។​

​សម្តេច​តេជោ បាន​ថ្លែងថា វប្បធម៌​នៃ​ការជួយ​គ្នា​នេះ មិនមែន​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះទេ គឺ​មាន​នៅ​លើ​ពិភពលោក ពោល​មាន​ប្រទេស​ជាច្រើន បាន​យក​ធនធាន​របស់​គេ​មកជួយ ដល់​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ បន្ដថា វប្បធម៌​នៃ​ការចែករំលែក​មិនមែន​មាន​តែ​ក្នុង​ក្របខណ្ឌ​ជាតិ​ទេ គឺ​បាន​ធ្វើ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ពិភពលោក​ទាំង​ក្រប​ខណ្ឌ​ទ្វេភាគី និង​វេទិកា​ពហុភាគី​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទកភាព ចំពោះ​ការចូលរួម​ជាមួយ​កាកបាទក្រហមកម្ពុជា ដែល​សកម្មភាព​ទាំងអស់នេះ​បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ព្រោះ​ថា​ជនរងគ្រោះ​ត្រូវការ​ជំនួយ​ដែល​ជា​ផ្នែក​មួយ នៃ​ការ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ហើយ​ដែល​ចំណុច​នេះ​មិនមែន គ្រាន់តែ​ឆ្នាំ​២០១៨ និង​ពី​នេះ​ត​ទៅ​ទេ ក៏ប៉ុន្តែ​កាកបាទ​ក្រហម​របស់​យើង បាន​ចាប់ផ្តើម​នូវ​សកម្មភាព​ឡើងវិញ តាំងពី​ក្រោយ​៧​មករា ឆ្នាំ​១៩៧៩»​។​

​បើ​តាម​ប្រសាសន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ប្រជា​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ជិត ១៤​ម៉ឺន​គ្រួសារ បាន​ទទួល​ការជួយ​សង្គ្រោះ​ពី​កាកបាទក្រហមកម្ពុជា​។ សម្តេច​តេជោបា​នវាយត​ម្លៃ​ថា សកម្មភាព​សម្បុរ​ស​ធម៌​នេះ គឺជា​សកម្មភាព​ដ៏​អង់អាច​ក្លាហាន​របស់​កាកបាទក្រហម​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​រំលឹក​ពី​គុណ​បំណាច់​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ង​ដឹកនាំ​សកម្មភាព កាកបាទក្រហមកម្ពុជា​កាលពី​អតីតកាល​។ សម្តេច​បញ្ជាក់ថា ជា​មហា​សំណាង​មួយ​របស់​ប្រទេស​កម្ពុជា ដែល​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​ធ្វើ​ចលនា​បង្កើត​ឱ្យ​មាន​កាកបាទក្រហម​កម្ពុជា​នេះ​ឡើង​ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ កោតសរសើរ​ចំពោះ​សកម្មភាព​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ដែល​អម្បាញ់មិញ​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ធ្វើ​របាយការណ៍​ទោះបីជា​របាយការណ៍​នេះ​សង្ខេប​តែ​យើង​អាច​ដឹងបាន​ពី​សកម្មភាព​មនុស្សធម៌ ដែល​ធ្វើ​សកម្មភាព​យ៉ាង​ធំធេង​។ យោង​ទៅលើ​របាយការណ៍​នេះ ចំនួន​គ្រួសារ​ប្រមាណ​ជិត​១៤​ម៉ឺន​គ្រួសារ ដែល​បាន​ទទួល​ជំនួយ​សង្គ្រោះ​ពី​កាកបាទក្រហមកម្ពុជា​។ នេះ​ពិត​ជា​សកម្មភាព​ពោរពេញ​ទៅដោយ​ភាព​អង់អាច និង​ឆ្ពោះទៅកាន់​គោលដៅ​ចំពោះ​ជន​ដែល​ងាយ​រងគ្រោះ​»​។​

​សម្តេច​បន្ត​ទៀត​ថា «​កាកបាទ​ក្រហម​របស់​យើង​មាន​ការ​បែក​ខ្ញែក ទៅ​តាម​ភាគី​នី​មួយៗ​មិនទាន់​មាន​ការឯកភាព​នៅឡើយ តែ​ក្រោម​ព្រះរាជតម្រិះ និង​ក្រោម​ព្រះរាជ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា សម្តេចឪ សម្តេច​តា​របស់​យើង ក៏​បាន​ធ្វើឱ្យ​កម្ពុជា​ក្រហម​ភាគី​ទាំងអស់​មាន​ការឯកភាព​គ្នា ហើយក៏​បាន​ធ្វើ​សកម្មភាព​ចាប់ពីពេលនោះ រហូតដល់​ពេល​នេះ​»​។​

​ក្នុង​ទិវា​នេះដែរ ក្រុមហ៊ុន​មួយចំនួន និង​មន្ត្រីរាជការ បាន​ចូលរួម​ឧបត្ថម្ភ​ទឹក​ប្រាក់សុទ្ធ ក្នុងនោះ​មាន​ក្រុម​ពីរ​គឺ ក្រុមហ៊ុន ណាហ្គេ​វើល និង​ក្រុមហ៊ុន​ចិន ញូញៀ​ន ដែល​ទទួលបាន​ដី​សម្បទាន​នៅ​ខេត្ត​កោះកុង ឧបត្ថម្ភ​ប្រាក់ ១​លាន​ដុល្លារ​ដូចគ្នា ចំណែក​ក្រុមហ៊ុន​បុរី​ពិភពថ្មី របស់​លោក​ឧកញ៉ា ហុង ពី​វ នៅ​តែ​ឈរ​លំដាប់​កំពូល​បរិច្ចាគ​ច្រើនជាងគេ​ដដែល ទៅ​កាកបាទក្រហម​កម្ពុជា ៕​ ដោយ​៖​កូឡាប​

spot_img
×