Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជន​ជាតិចិន ២៨​នាក់ ប្រព្រឹត្ត​បទល្មើស ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត

spot_img

​ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជន​ជាតិចិន ២៨​នាក់ ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅផ្ទះ​វីឡា​គ្មាន​លេខ ផ្លូវលំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង ១៥​និង៣០​នាទី រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​ធ្វើការ​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​បទល្មើស​ជា​ច្រើន ហើយ ជនជាតិ​ចិន​ទាំង ២៨​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​នាយដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នាំយក​ទៅ​ធ្វើការ​សាកសួ​រ និង​ចាត់ការ​តាមច្បាប់ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×