Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​ផ្តល់​ព័ត៌មាន​សង្ខេប អំពី​វឌ្ឍនភាព​ក្នុង ការធ្វើ​មូលដ្ឋានី​យក​ម្ម​គោលដៅ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​

spot_img

ភ្នំពេញ ​៖ លោកស្រី​រ៉ូ​ណា​ស្ម៊ីត អ្នករាយការណ៍​ពិសេស អ​.​ស​.​ប​.​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ជំនួប​ប្រជុំ​មួយ​ជាមួយ​លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​។

​លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​ថ្លែងថា ខ្ញុំ​ត្រូវ​បាន​ផ្តល់​ព័ត៌មាន​សង្ខេប អំពី​វឌ្ឍនភាព​ក្នុង ការធ្វើ​មូលដ្ឋានី​យក​ម្ម​គោលដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា និង​ការធ្វើផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍជាតិ​។ យើង​ក៏​បាន​ពិភាក្សា​ផង​ដែរ អំពី​ការងារ​ដែល​បាន និង​កំពុង​បន្ត​ធ្វើ​ទាក់ទង​នឹង​ការធ្វើ​ជំរឿន និង​ការប្រមូល​ទិន្នន័យ ក៏ដូចជា សារសំខាន់​ក្នុង​ការធានា ឲ្យមាន​ការចូលរួម​ប្រកបដោ​យ​បរិយា​ប័ន្ន នៅក្នុង​ដំណើរការ​រៀបចំ​គោលនយោបាយ ដើម្បី​ធានា​ថា គ្មាន​នរណា​ម្នាក់​ត្រូវបាន​គេ​ទុក​ចោល នៅក្នុង​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ឡើយ​។​

​បើ​តាម​ការប្រកាស​របស់​ក្រសួង​ផែនការថា នា​ព្រឹក​ថ្ងៃ​អង្គារ ៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បានអនុញ្ញាត​ឱ្យ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស អ​.​ស​.​ប​.​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ពាក់ព័ន្ធ​លើ​ការងារ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(​ផ​.​យ​.​អ​.​ជ​) ២០១៩_២០២៣ និង​ផែនការ​យុទ្ធសាស្ត្រ​នានា ឆ្លើយតប​ទៅនឹង​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ២០១៦-២០៣០, ការរៀបចំ​របាយការណ៍​វាយតម្លៃ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត (Voluntary National Review 2019, VNR 2019) សម្រាប់​វេទិកា​នយោបាយ​កម្រិត​ខ្ពស់​(High Level Political Forum-HLPF) នៅ​បុរី​ញូយ៉ក ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៩ និង​លើ​ការងារ​ពាក់ព័ន្ធ​ជំរឿន​ទូទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ នា​ទីស្តីការ​ក្រសួង​ផែនកា​រ​ ៕ ដោយ​ ៖ ​កូឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន ៖​

spot_img
×