Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ប្រកាស​កាត់បន្ថយ​ប្រាក់ឧបត្ថម្ភ​ដល់​អង្គការ​សហប្រជាជាតិ​ចំនួន ២៨៥​លាន​ដុល្លារ​

spot_img

​កាលពី​យប់​ថ្ងៃ​ទី​២៤/១២ (​ម៉ោង​នៅ​តំបន់​) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ Haley បានប្រកាស​កាត់បន្ថយ​ជា​ប្រវត្តិសាស្ត្រ នូវ​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​រយៈពេល ២​ឆ្នាំ ដល់​អង្គការ​ពិភពលោក​មួយ​នេះ​។​

អ្នកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​

តាម Fox News អ្នកស្រី Haley ឲ្យដឹងថា អាមេរិក​នឹង​កាត់បន្ថយ​ប្រាក់ ២៨៥​លាន​ដុល្លារ សម្រាប់​ដែលជា​ខ្ទង់​ប្រាក់ឧបត្ថម្ភ​ដល់​អង្គការ​សហប្រជាជាតិ សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ 2018-2019​។ អ្នកស្រី Haley ពោលថា ៖ “​ការ​គ្មាន​ប្រសិទ្ធភាព និង​ចំណាយ​លើស​ផែនការ​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​ដឹង​ថា មាន​ច្រើន ហើយ​យើងខ្ញុំ​នឹង​ពុំ​អនុញ្ញាត​ឲ្យមាន​ការកេ​ង​ប្រវ័ញ្ច​លើ​ពលរដ្ឋ​អាមេរិក ក៏​ដូច​ជា​ការ​ពុំ​ត្រួតពិនិត្យបាន​”​។​

​កន្លងមកនេះ​អាមេរិក​រួមវិភាគទាន ប្រមាណ​២២% នៃ​ថវិការ​របស់​អង្គការសហប្រជាជាតិ ដែល​មាន​ទឹកប្រាក់​ប្រហាក់ប្រហែល​នឹង ៣,៣​ពាន់​លាន​ដុល្លារ ព្រមទាំង​រួមចំណែក ២០% លើ​កិច្ច​ប្រឹងប្រែង​រក្សា​សន្តិសុខ​។​

​គួរកត់សម្គាល់​ថា ការប្រកាស​របស់​អ្នកស្រី Haley ត្រូវបាន​លើក​ឡើង​បន្ទាប់ពី​អង្គការសហប្រជាជាតិ​បោះឆ្នោត​ថ្កោលទោស​អាមេរិក ចំពោះ​ការ​ដែល​ប្រធានាធិបតី Donald Trump សម្រេចចិត្ត​ទទួលស្គាល់ ជេ​រូ​សាឡឹម ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​។ ពេល​នោះ​អ្នកស្រី Haley បាន​គំរាម​ថា នឹង​ឆ្លើយតប​ចំពោះ​ការសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​ដោយ​គំរាម​កាត់បន្ថយ​ប្រភព​ហិរញ្ញវត្ថុ​ពី​សំណាក់​អាមេរិក​។​

​ថវិការ​របស់​អង្គការសហប្រជាជាតិ​ត្រូវបាន​បែងចែក​ដំណាក់កាល​២​ឆ្នាំ​ម្តង ហើយ​មុន​នឹង​អាមេរិក​ប្រកាស​ពី​ការកាត់បន្ថយ​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres ទើបតែ​កសាង​ផែនការ​ថវិការ​សម្រាប់​អង្គការសហប្រជាជាតិ មាន​ចំនួន ៥,៤​ប៊ី​លាន​ដុល្លារ មាន​ការថយចុះ​២០០​លាន​ដុល្លារ ធៀប​នឹង​ថវិការ 2016-2017៕ សូ​យ​ន​

spot_img
×