Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ចាងហ្វាង​កាសែត​រស្មី​នាគ​មាស និង​សហការី ជំរិត​ទារប្រាក់​ពី​ពលរដ្ឋ​រកស៊ី​ដឹកឈើ​

spot_img

​កំពង់ស្ពឺ ​៖ អ្នកការ​សែត​រស្មី​នាគ​មាស ទាំង​២​នាក់ ដែល​ជា​សាច់ញាតិ​នឹង​គ្នា​ផង​នោះ ត្រូវបាន​បញ្ជូន​បន្តម​ក​កាន់​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។

​សូមបញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្គ​ង បាន​សហការ​ជាមួយ​កម្លាំង​នគ​បាល​ស្រុក​ថ្ពង នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​អ្នកការ​សែត​រស្មី​នាគ​មាស ២​នាក់ ក្រោយ​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​ពី​គោយន្ត ប្រជាពលរដ្ឋ​នៅ​ភូមិថ្លល​ទទឹង ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ដោយ​ក្នុង​មួយ​គោយន្ត​ទារប្រាក់​ពី​៤​ម៉ឺន ទៅ​៥​ម៉ឺន​រៀល នៅលើ​ដងផ្លូវ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា មនុស្ស​ដែល​ត្រូវ​ឃាត់ ក្នុង​ករណី​ជំរិត​ទារ​ប្រាក់​នេះ​មាន​ទី​១៖ ឈ្មោះ កុក គីម​ថុង តួនាទី​ចាង​ហ្វង​ការផ្សាយ និង​ជា​អ្នកប្រព្រឹត្ត​ផ្ទាល់ និង​ទី​២៖ ឈ្មោះ កាន់ ស៊ីម ជំនួយការ ក្នុង​នោះ​សមត្ថកិច្ច​បា​ឃាត់​រថយន្ត ០១​គ្រឿង​ម៉ាក​តូ​យូ​តា តាកុ​ម៉ាពណ៌ ស មាន​បិត​ឡូហ្គោ​សារព័ត៌មាន រស្មី​នាគ​មាស​។ បន្ទាប់ពី​បាន​សាកសួរ​រួច ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​នគ​បាល​ស្រុក​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​។ រចនាសម្ព័ន្ធ​របស់​កា​សែត​នេះ គឺ​មាន​ប្តី​ជា​ចាងហ្វាង ហើយ​ប្រពន្ធ និង​ប្អូនថ្លៃ​ជា​សហការី ។ នៅ​ខេត្ត​កំពង់ស្ពឺ​ជា​ខេត្ត​ដែល​សំបូរ​ទៅ​ដោយ​ព្រៃឈើ ហើយ​ក៏​សំបូរ​ទៅដោយ​បទល្មើស​ផងដែរ ជា​ហេតុ​ធ្វើឲ្យ​អ្នកកាសែត​ជាច្រើនស្ថា​ប័ន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីនោះ​ដើម្បី​ទារ​លុយ​ពី​បទល្មើស​ព្រៃឈើ ៕​ ដោយ​៖​កូឡាប​

spot_img
×