Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ឡាវ​ម្នាក់ ជួញដូរ​ថ្នាំញៀន​ជាង​១​គីឡូក្រាម ឆ្លងដែន​ចូល​កម្ពុជា​

spot_img

​ស្ទឹងត្រែង ៖ មេខ្លោង​ចែកចាយ​គ្រឿងញៀន​ជនជាតិ​ឡាវ​ម្នាក់ ដែល​នាំ​ថ្នាំញៀន​ជាង​១​គីឡូក្រាម ឆ្លងដែន​ចូល​កម្ពុជា ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ស្ពាន​ទី​២ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​បើ​តាម​សេចក្ដីរាយការណ៍ មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ឈ្មោះ ជឿ ហាយ អាយុ​៣៣​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ធ្វើ​ចំការ​ ទីលំនៅ​ភូមិ​ចាំ​ម៉ឺយ ស្រុក​ភុង​សាលី ខេត្ត​ភុង​សាលី ​(​ប្រទេស​ឡាវ​) ក្នុង​សមត្ថកិច្ច​ចាប់​យក​វត្ថុតាង​រួមមាន ថ្នាំញៀន​ប្រភេទ​មេតំ​ហ្វតា​មីន (ice) ១ ​កញ្ចប់​ធំ ទម្ងន់​សុទ្ធ​ ១០០២,៥​ ក្រាម​, ទូរស័ព្ទដៃ ​១ ​គ្រឿង​, កាបូប​ស្ពាយ​ ១​ ។

​វត្ថុតាង និង​ជនសង្ស័យ​កំពុង​ឃាត់ និង​រក្សា​ទុក ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×