Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិការ​សាធារណៈ​ស្ដី​ពី​ភាព​ជា​ដៃគូ រវាងរដ្ឋបាលខេត្ត និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ខេត្ត​ស្វាយរៀង រៀបចំ​ដោយ​អង្គការ​ CCC

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​​អញ្ជើញ​ចូលរួម​វេទិការ​សាធារណៈ​ស្ដី​ពី​ភាព​ជា​ដៃគូរ​រវាង រដ្ឋបាលខេត្ត និង​អង្គកា​សង្គម​ស៊ីវិល ក្នុង​ខេត្ត​ស្វាយរៀង រៀបចំ​ដោយ​អង្គការ ​CCC ​មាន​ការចូលរួម​ពី ព្រះសង្ឃ ឯកឧត្ដម​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ លោក លោកស្រី​ជា​ប្រធាន​ឬ​តំណាង​អង្គការ សមាគមន៍​ពាក់ព័ន្ធ​ចំនួន​៤០​ស្ថាប័ន លោក លោកស្រី​ជា​មេឃុំ​/​ចៅសង្កាត់ ។​

​លោក​អភិបាលរង​ខេត្ត បាន​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​ការកែទម្រង់​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​ ​គ្រប់​វិស័យ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​ក្នុង​គោលបំណង​នាំ​សង្គម​កម្ពុជា​ទៅរក​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​នៅ​មូលដ្ឋាន ឯកឧត្តម​សូម​អំពាវនាវ​ដូចតទៅ​ ៖

១.​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សម្របសម្រួល​និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អង្គការ​សង្គម ស៊ីវិល ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ព្រមទាំង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​បាន​ចុះ​អនុស្សារណៈ​នៅ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ភាព​គំរាមកំហែង និង​មិន​លំអៀង​ស្របតាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ចាញ់បោក​ចំពោះ​ភ្នាក់ងារ​ប្រតិបត្តិការ​លើ​វិស័យ​មូលបត្រ ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ឬ​អាជ្ញាប័ណ្ណ​។​

២.​រដ្ឋបាល​ក្រុង​ស្រុក​ត្រូវ​រៀបចំ​វេទិការ​ពិគ្រោះ​យោបល់​ជាមួយ​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សហគមន៍​នានា ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​អោយបាន​ទៀងទាត់​រៀង​រាល់​ឆមាស​ឬ តាម​ការ​ចាំបាច់​និង​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ សេចក្ដីណែនាំ​លេខ ០៤០ ស​ណន ចុះ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ព្រម​ទាំង​សហគមន៍​នានា នៅ​មូលដ្ឋាន​និង​សេចក្ដី​ជូន​ដំ​ណឹងលេខ ២០០៦ ស​ជណ ចុះ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​និង​អង្គការ​សង្គម​ស៊ីវិល​ដល់​រដ្ឋបាល​ឃុំ សង្កាត់ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​អោយ​បាន ជ្រួតជ្រាប ដើម្បី​ចូលរួម​អនុវត្ត​អោយបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

៣.​ស្នើ​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​នានា បន្ត​ផ្ដល់​ការគាំទ្រ​និង​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ក្នុង​ការលើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ អោយ​កាន់តែ​មាន​ភាព​រីកចម្រើន និង​រុងរឿង​ជាពិសេស​សូម​បន្ត​ចូលរួម និង​គាំទ្រ​គម្រោង​ផែនការអភិវឌ្ឍន៍​៥​ឆ្នាំ និង​គម្រោង​វិនិយោគ​៣​ឆ្នាំ​រំកិល របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ។​

៤.​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​មហាផ្ទៃ​ព្រមទាំង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​បាន​ចុះ​អនុស្សារណៈ​នៅ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​អនុស្សារណៈ​របស់ខ្លួន​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​តិ្តការអន្តរជាតិ ។​

៥.​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​ក្នុង​ខេត្ត​ស្វាយរៀង សូម​ផ្ដល់​ជា​របាយការណ៍​ក្រោយ​បញ្ចប់​សកម្មភាព ឬ​របាយការណ៍​ប្រចាំខែ ប្រចាំ​ត្រីមាស និង​ឆ្នាំ​មក​រដ្ឋបាលខេត្ត​ ។

៦.​កាតព្វកិច្ច​របស់​សមា​គម អង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​ការងារ​ពន្ធដារ​អោយស្រប​តាម​ច្បាប់​កំណត់​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×