Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ ជូន​ដល់​អ្នកទោស​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នា​ខេត្ត​ព្រះសីហនុ ឲ្យមាន​អាជីព​ពេល​រួច​ទោស​!

spot_img

​ខេត្ត​ព្រះសីហនុ​៖ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ខាង​ពន្ធនាគារ​ខេត្ត ព្រះសីហនុ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ អំពី​ជំនាញ​ផ្សារ​ដែក​, ជួសជុល​ម៉ូតូ​,​ជាងកំបោរ​,​កាត់ដេរ​សម្លៀកបំពាក់​នារី​, សំអាង​កាយ និង​ផ្នែក​កសិកម្ម​មួយចំនួនទៀត ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ជាង​១០០​នាក់​។​

​នា​ឱកាស​នោះ លោកស្រី នាក់ ណា​រិទ្ធ នាយិការ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការបង្កើត​ឲ្យមាន​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​ផ្តល់​ចំណេះដឹង ជូន​ដល់​បងប្អូន​អ្នក​កំពុង​ជាប់​ឃុំ​ឲ្យមាន​ជំនាញ​ផ្ទាល់ខ្លួន ទុក​សម្រាប់​យក​ទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត ក្រោយ​ពួកគាត់​បាន​បញ្ចប់​ទោសទណ្ឌ ហើយ​វិលត្រឡប់​ទៅ​សមាហរណកម្ម ក្នុង​សហគមន៍ និង​ក្រុម​គ្រួសារ​វិញ​។​

​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​នេះ បាន​រៀបចំ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩ នុង​ចូលរួម​ជា​អធិបតី​ដោយ លោកស្រី នាក់ ណា​រិទ្ធ នាយិការ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះសីហនុ និង​លោក ម៉ី ឌឿ​ន នាយក​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​។​

​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​២ ម៉ី ឌឿ​ន ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា គិត​ត្រឹម​ចុងខែ​មេសា ឆ្នាំ​២០១៩​នេះ ចំនួន​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ទាំង​បុរស ទាំង​ស្ត្រី​មាន​ចំនួន​សរុប​១,៤៦១​នាក់​។ ក្នុងនោះ​មាន​ទាំង​ជនជាតិខ្មែរ​, ជនជាតិ​ចិន និង​ជន​បរទេសជាតិ​សាសន៍​ផ្សេងៗ​មួយចំនួនទៀត​។ ហើយ​ថា ភាគច្រើន​នៃ​អ្នក​ជាប់​ឃុំ គឺ​ពាក់​ពន្ធ័​បទល្មើស​គ្រឿងញៀន​៕ ដោយ ៖ ដែន សីមា​

spot_img
×