Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុ​នទ្រីភាព​ស្ថាបនា​ច្រាំងទន្លេ​ ដោយ​យក​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ​

spot_img

​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ទ្រី​ភាព អេន​ជី​នារីង និង​ខន​ស្ត្រា​ក់សិន ដែល​គេ​ស្គាល់​ថា​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ទ្រី ភាព គ្រុប របស់​ឧកញ៉ា​ទ្រី ភាព បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​កាន់រាជរដ្ឋាភិបាល​ដើម្បីបាន​សិទ្ធិធ្វើ​អាជីវកម្ម ដោយ​សន្យា​ស្ថាបនា​ច្រាំងទន្លេ​។​

​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូនរដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្នុង​ករណី​សំណើ​សុំ​គោលការណ៍ អនុញ្ញាត​ចុះ​សិក្សា និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់​ច្រក​ព្រំដែន កម្ពុជា​វៀតណាម (​ក្អម​សំណរ​) រហូត​ដល់​ចំណុច ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ចាម ក្រចេះ និង​ទន្លេបាសាក់ តាម​គោលការណ៍​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ​។​

​បើ​តាម​គណៈរដ្ឋមន្ត្រី​សំណើ​នេះ​យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី ១ ខែ​ឧសភា ​ឆ្នាំ ២០១៩ ។​

​បើតាម​ទីស្តីការគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាល ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី លឹម គានហោ ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្ដល់​មតិ​ ៕​ ដោយ​៖​កូឡាប​

spot_img
×