Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ហ៊ុន ម៉ា​នី ជំរុញ​អាជ្ញាធរខេត្ត​ប៉ៃលិន​ពង្រឹង​គុណភាព​អប់រំ ពិសេស​សាលារៀន​តាម​ព្រំដែន​

spot_img

​ប៉ៃលិន ​៖ ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ជំរុញ​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ យកចិត្តទុកដាក់​លើ​ក​កម្ពស់​គុណភាព ការបង្រៀនរបស់​លោកគ្រូ អ្នកគ្រូ និង​ការសិក្សា​របស់​សិស្សានុសិស្សអោយ​ល្អ មាន​ប្រសិទ្ធភាព​ព្រម​ជាមួយ​គ្នា ។

​លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ​សហការី​ចុះ​សិក្សា​ស្វែងយល់​ការងារ​នៅ​ខេត្ត​ប៉ៃលិន និង​បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩ ​។ ជាមួយ​ការស្នើសុំ​ឲ្យ​ពង្រឹង​គុណភាព​អប់រំ លោក ហ៊ុន ម៉ា​នី បាន​ចែករំលែក បទពិសោធន៍ ដែល​ខេត្ត​មួយចំនួន បាន​អនុវត្ត​រួចហើយ នៅក្នុង​វិស័យ​អប់រំ យុវជន កីឡា ធម្មការ វប្បធម៌ និង​ទេសចរណ៍​នេះ​។

​ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា បាន​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ បង្កើន​គុណវុឌ្ឍ​លោកគ្រូ​អ្នកគ្រូ​តាមរយៈ​ការរៀ​ប​ចំ​វគ្គ​បំប៉ន ​ឬ​វគ្គ​ចែករំលែក​វិធីសាស្ត្រ​ និង​គន្លឹះ​នៃ​ការបង្រៀន​របស់​លោកគ្រូ​អ្នកគ្រូ​ ដែល​មានបទពិសោធន៍​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​ជំនាន់​ក្រោយ​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បង្រៀន​ដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែ​ច្បាស់​លាស់​និង​មាន​ប្រសិទ្ធភាព​។

​លោក​ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ធ្វើ​របាយការណ៍​ពី​លទ្ធផល​ការងារ​ដែល​ខេត្ត​សម្រេចបាន ជាពិសេស​នៅក្នុង​វិស័យ​អប់រំ យុវជន វប្បធម៌ និង​ទេសចរណ៍ ជា​ដើម​នោះ​។ លោក​អភិបាលខេត្ត បាន​លើកឡើង​ថា ខេត្ត​ប៉ៃលិន​មាន​គ្រឹះស្ថានសិក្សា​សាធារណៈ​សរុប​ចំនួន ៨២​ទីតាំង នៅ​គ្រប់​កម្រិត ចាប់ពី​មត្តេយ្យ​សិក្សា​ទៅ​។​

​លោក ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ខេត្ត បន្ត​ខិតខំ និង​អភិវឌ្ឍ​ការងារ​បន្ថែមទៀត ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់​គុណភាពសិក្សា ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ និង​ការគ្រប់គ្រង ជាពិសេសនៅ​សាលា​តាម​បណ្តោយ​ព្រំដែន​។​

​ក្រោយពី​បាន​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​រួចមក ប្រតិភូ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ដឹកនាំ​ដោយ ល​៩​ក ហ៊ុន ម៉ា​នី បាន​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស នៅ​អនុវិទ្យាល័យ​ផ្សារ​ព្រំផងដែរ​៕​ ដោយ ​៖​ កូឡាប​

spot_img
×