Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ជំរុញ​អោយ​អង្គការ​សង្គម​ស៊ីវិល លើកយក​បញ្ហា​ប្រឈម ដែល​ជួបប្រទះ យក​មក​ដោះស្រាយ​រួមគ្នា ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​

spot_img

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​រសៀល​ថ្ងៃ​ពុធ ៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ។​

​សម្ដេច​ក្រឡាហោម​ស ខេង បាន​ជំរុញ​ដល់​អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​លើកយក​បញ្ហា​ប្រឈម​ដែល​កំពុង​ជួបប្រទះ ក៏ដូចជា​ក្តីកង្វល់​នានា យក​មក​ដោះស្រាយ​រួមគ្នា ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល​កាន់តែ​យល់​ច្បាស់​គ្នា និង​ទទួលបាន​ផលប្រយោជន៍​រួម​គ្នា​ផងដែរ​។​

​លោក ផាត សុ​ផានិត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ដើម្បី​ជំរុញ​ដល់​ការលើកកម្ពស់​ទំនាក់ទំនង និង​ភាព​ជា​ដៃគូ រវាង​អង្គការក្រៅរដ្ឋាភិបាល សង្គម​ស៊ីវិល ជាមួយ​រាជរដ្ឋាភិបាល យើង​បាន​ដាក់ចេញ​នូវ យន្តការ​វេទិកា​រជួបគ្នា​ចំនួន ២ ដង​ក្នុង​មួយឆ្នាំ រវាង​រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​នេះ​គឺជា​បើក​ឱ្យមាន​ការចូលរួម​ផ្ដល់​មតិ​យោបល់ បញ្ហា​​ប្រឈម​នានា យក​មក​ដោះស្រាយ ដើម្បី​ជា​ប្រយោជន៍​ទាំងអស់គ្នា ក្នុង​ការបំពេញ​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព ដែល​វេទិការ​ទាំងនេះ គឺធ្វើឡើង​ក្នុង​ខែ​មករា និង​ខែកក្កដា​។​

​ក្នុង​កិច្ចប្រជុំ លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង ៤​ចំណុច រួមមាន​៖ បច្ចុប្បន្នភាព​នៃ​លំហរ​សេរីភាព និង​ការបំពេញ​ការងាររបស់​អង្គការ​សង្គម​ស៊ីវិល ការអនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ កំណែទម្រង់​ច្បាប់ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន និង​ការបង្កើត​វេទិការ​រវាង​ក្រសួងមហាផ្ទៃ និង​សង្គម​ស៊ីវិល ​។​

​បន្ទាប់ពី​កិច្ចប្រជុំ លោក ផាត សុ​ផានិត បាន​ប្រាប់ថា សម្ដេច​ក្រឡាហោម ស ខេង បាន​ពន្យល់​យ៉ាង​លម្អិត អំពី​ការវិវត្តន៍​ចុងក្រោយ និង​ប្រកបដោយ​ភាព​វិជ្ជមាន ពាក់ព័ន្ធ​នឹង​ការងារ​សំខាន់ៗ ទាំង​៤ ដែល​លោកស្រី រ៉ូ​ណា​ស្មី​ត ចង់ដឹង​។ បន្ទាប់ពី​ស្ដាប់​ការពន្យល់​នេះ​រួចមក អ្នករាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាតិ​រូបនេះ បាន​សម្ដែង​ការកោតសរសើរ​នូវ​វឌ្ឍនភាព​ការងារ​ទាំងនេះ គិត​ចាប់តាំងពី​ក្រោយ​ជំនួប​លើក​ទី​៦ រវាង​លោកស្រី និង​សម្ដេច ស ខេង កាលពី​ចុងឆ្នាំ​២០១៨​កន្លងទៅ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​សំណូម​ឲ្យ​ក្រសួង​មហាផ្ទៃ កែលម្អរ​ចំណុច​ខ្វះខាត​មួយចំនួន ដើម្បីឲ្យ​កិច្ចការ​សំខាន់​ទាំង​៤ ដែល​លោកស្រី ផ្ដោត​ការយកចិត្តទុកដាក់​នោះ កាន់តែ​ដំណើរការ​ប្រកបដោយ​ភាព​វិជ្ជមាន ដូច​ជា​ពន្លឿន​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធព​ន្ធនា​គារ ដើម្បី​កាត់បន្ថយ​ភាព​ចង្អៀត​ណែន និង​ការពង្រឹង​អាជ្ញាធរ​មូលដ្ឋាន ឲ្យមាន​ភាពស៊ីសង្វាក់​គ្នា​នឹង​ការអនុវត្ត​សិទ្ធិ​របស់​សង្គម​ស៊ីវិល ជាដើម​។​

​សូម​រំលឹក​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​មក​បំពេញ​បេស​ក​កម្ម លើក​ទី​៧ នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩​។ លោកស្រី បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា អ្នកនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ ជាដើម​។ លោកស្រី នឹង​ធ្វើ​សន្និសីទកាសែត នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​ឧសភា នៅ​ទីស្នាក់ការ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ប្រចាំ​កម្ពុជា ៕​ ដោយ ​៖​ កូឡាប​

spot_img
×