Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី Trump សម្រេច​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប៉ាឡេ​ស្ទីន​

spot_img

​ក្នុង​អត្ថបទ​ព័ត៌មាន​ចុះ​ថ្ងៃទី ២៣/១២ គេហទំព័រ Debkafile, របស់​អ៊ីស្រាអែល បាន​ដកស្រង់​ប្រភព​ព័ត៌មាន​មួយ​ចំនួន​ឲ្យដឹងថា ប្រធានាធិបតី Trump បាន​កាត់ផ្តាច់​ទំនង​ជា​មួយ​រដ្ឋការ​ប៉ាឡេ​ស្ទីន (PA) ក៏​ដូច​ជា​មួយ​ប្រជា​ធានា​ធិបតី​ប៉ាឡេ​ស្ទីន Mahmoud Abbas ។ តាម​គេហទំព័រ​នេះ អាមេរិក​ពុំ​ផ្តល់​ផែនការ​សន្តិភាព អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន កំពុង​ត្រូវបាន​រៀបចំ​ឲ្យទៅ​ប៉ាឡេ​ស្ទីន (PA) ដោយ​គ្រាន់តែ​ផ្តល់​ឲ្យ​ខាង Tel Aviv (​អ៊ីស្រាអែល​) រួម​ជាមួយ​រដ្ឋាភិបាល​អារ៉ាប់​មួយចំនួន​ដែល​មាន​ការពាក់ព័ន្ធ​។​

​គេហទំព័រ Debkafile ក៏បាន​លើកឡើង​ចំៗ​ថា ៖ ការ​ដែល​អាមេរិក​មាន​ទង្វើ​បែប​នេះ គឺ​ក្រោយពេល​ក្រុង​វ៉ាស៊ីនតោន​បាន​ទូន្មាន​ច្រើនលើក​ច្រើនសាឲ្យ​ប៉ាឡេ​ស្ទីន​បោះបង់​ផែន​យុទ្ធនាការ​បំផុត​ការប្រឆាំង​តបត​សេចក្តីសម្រេច​របស់​ប្រធានាធិបតី Trump អំពី​បញ្ហា​ជេ​រូ​សាឡឹម​៕ សូ​យ​ន​

 

spot_img
×