Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ហ្វីលីពីន វិនិយោគ​ដំណាំ​ស្រូវ កែច្នៃ​អង្ករ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន​

spot_img

​ភ្នំពេញ​ ៖ ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ នឹង​មាន​ក្រុមហ៊ុន​ហ្វីលីពីន មក​សិក្សា​ពី​សក្តានុពល​ដំណាំ​ស្រូវ នៅ​កម្ពុជា បំណង​វិនិយោគ​រួច​កែច្នៃ​អង្ករ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន​។​

​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ០៥​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​លោក Chrisopher Baltazar MONTERO ឯកអគ្គរដ្ឋទូត​នៃ​សា​ធារណ​:​រដ្ឋ​ហ្វីលីពីន ដើម្បី​ជម្រាបលា បន្ទាប់​ពី​អាណត្តិ​បេសកកម្ម​ការទូត​របស់​លោក ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា ​ត្រូវបាន​បញ្ចប់​។​

ក្នុង​ជំនួប​នេះ លោក​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ចំណាប់​អារម្មណ៍​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ហើយ​សង្ឃឹម​ និង​ជឿជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ឈាន​ទៅ សម្រេច​បាន​តាម​ចក្ខុវិស័យ​របស់​ខ្លួន​នា​ឆ្នាំ​២០៣០ ​។ លោក​ក៏​បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី និង​សហការី​ដែល​កន្លងមក បានផ្តល់​កិច្ច​សហការ​បាន​យ៉ាង​ល្អប្រសើរ ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន តាមរយៈ​ស្ថានទូត ក្នុង​កិច្ចការ​សំខាន់ៗ​ជាច្រើន ហើយ​លោក​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ដែល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​នេះ​។ ឯកអគ្គរដ្ឋទូត​សង្ឃឹម និង​ជឿជាក់​ថា​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នាពេល​អនាគត​ជា ពិសេស​លើ​វិស័យ​កសិកម្ម​។ ទាក់ទង​នឹង​វិស័យ​នេះ ឯកអគ្គរដ្ឋទូត​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ហ្វីលីពីន បាននិងកំពុង​ដាក់ទុន​វិនិយោគ កែច្នៃ​ស្វាយ​នៅ​ខេត្ត ព្រៃវែង ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន និង​ទីផ្សារ​អន្តរជាតិ ហើយ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ នឹង​មាន​ក្រុមហ៊ុន​ហ្វីលីពីន មក​សិក្សា​ពី​សក្តានុពល​ដំណាំ​ស្រូវ នៅ​កម្ពុជា បំណង​វិនិយោគ​រួច​កែច្នៃ​អង្ករ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន​។ ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា លោក​នឹង​ជួយ​ជំរុញ​ឲ្យមាន​ជើងហោះហើ​រ ដោយ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ នាពេល​អនាគត​ប្រយោជន៍ ដើម្បី​កំណើន​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ក្នុងអំឡុង​បេសកកម្ម​របស់លោក​ឯកអគ្គរដ្ឋទូត ឃើញថា កិច្ចសហការ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​កសិកម្ម​មាន​ការរីក​ចម្រើន​គួរ​ជាទី​មោទនៈ ហើយ​លោក​សង្ឃឹមថា កិច្ចសហការ​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ជាពិសេស​ស្នើសុំ​ធ្វើការ​ផ្លាស់ប្តូរ ដកស្រង់​បទពិសោធន៍ របស់​មន្ត្រី​ជំនាញ​ទាក់ទង​បច្ចេកវិទ្យា​កែច្នៃ​ស្វាយ បច្ចេកទេស​ដាំ​ណាំ​ស្រូវ និង​កែច្នៃ​ផលិតផល​ចេក​។ ដោយឡែក​ចំពោះ​ផលិតផល​អង្ករ​កម្ពុជា លោក​រដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ក្នុង​ការនាំ​អង្ករ​កម្ពុជា ចូល​ទៅ​កាន់​ទីផ្សារ​ហ្វីលីពីន នាពេល​អនាគត​៕​ ដោយ ​៖ ​កូឡាប​

spot_img
×