Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​នេសាទ ឆ្នាំ​២០១៩ ចាប់ពី​ខែ​មិថុនា ដល់ ខែតុលា

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីជូនដំណឹង ពី​រដូវ​បិទ​នេសាទ ឆ្នាំ​២០១៩ ចាប់ពី​ខែ​មិថុនា ដល់ ខែតុលា​។​

​ក្នុង​សេចក្តីជូនដំណឹង​រដ្ឋបាល​ជលផល បាន​ជម្រាបជូន សាធារណជន និង​អ្នកនេសាទ​ទាំងអស់​ថា រដូវ​បិទ​នេសាទ សម្រាប់​ការនេសាទ នៅក្នុង​ដែន​នេសាទ​ទឹកសាប ត្រូវបាន​កំណត់ ដូចខាងក្រោម​ ៖ ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា ដល់ ថ្ងៃទី​៣០ ខែ​កញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង ខ្សែស្រប​ទន្លេចតុមុខ ដែល​រួមមាន​ខេត្ត​ទាំងអស់​ជំរុញ​បិ​ទន្លេសាប និង​បណ្តា​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផ្នែក​ខាងជើង​ចតុមុខ​។ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ដល់ ថ្ងៃទី​៣១ ខែតុលា ចំពោះ​ដែន​នេសាទ​ទឹកសាប ដែល​ស្ថិតនៅ​ខាងត្បូង ខ្សែស្រប​ទន្លេចតុមុខ ដែលមាន រាជធានី​ភ្នំពេញ ផ្នែក​ខាងត្បូង​ចតុមុខ ខេត្ត​កណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ស្វាយរៀង​។​

​លោក ​អេង​ ជា​សាន​ ប្រធាន​រដ្ឋបាល​ជលផល​បានបញ្ជាក់​ថា​ ៖ នៅក្នុង​រយៈពេលបិទ​នេសាទ​នេះ​ អ្នកនេសាទ​ទាំងអស់​ត្រូវ​ប្រើប្រាស់​ឧបករណ៍​នេសាទ​គ្រួសារ​តែ​ប៉ុណ្ណោះ ។ ​ចំពោះ​ឧបករណ៍​អួន​ មាញ់​ចៃ រ៉ា​ជន សាប​នាម​ ឈ្នក់ មិន​ត្រូវ​អនុញ្ញាតឲ្យ​ប្រើប្រាស់​ឡើយ ​ក្នុង​រដូវ​បិទ​នេសាទ​ឧបករណ៍​មង​អាច​ធ្វើ​នេសាទ​បាន​តែ​ប្រវែង 100 ម៉ែត្រ​តែ​ប៉ុណ្ណោះ ​។ ម្យ៉ាងទៀត​ សូម​អ្នកនេសាទ​ទាំងអស់ អនុវត្តតាម​អនុសាសន៍​ទាំង 7 ចំណុច​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ឲ្យបាន​ខ្ជាប់ខ្ជួន ជា​ពិសេស​ជួយ​ការពារ​កន្លែង អភិរក្ស​​ជលផលឲ្យបាន​គង់វង្ស​ដើម្បី​ទុក​រក្សា​ពូជ​ត្រី​ ។ រដ្ឋបាល​ជលផល​សង្ឃឹម​ថា អ្នកនេសាទ​ទាំងអស់ និង​អនុវត្ត​តាម​សេច​ក​ក្តីជូនដំណឹង​ដើម្បី​ចូលរួម​សម្ដែង​ថែរក្សា និង​ការពារ​ធនធាន​ជលផលឲ្យបាន​គង់វង្ស សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង នៅ​ក្នុង​ជំនាន់​នេះ ក៏ដូចជា​ជំនាន់​ក្រោយៗ​ទៀត​។​

​សូមបញ្ជាក់​ថា ទោះបីជា​មាន​ការហាមឃាត់ ក្នុង​រដូវ​បិទ​នេសាទ​ក៏ដោយ ក៏​នៅ​មាន​ជន​ខិលខូច​មួយចំនួន លួច​នេសាទ​ដោយ​ខុសច្បាប់​ផង​ដែរ ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×