Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជំនាញ​ស៊ីម៉ាក់ ចុះ​យក​គ្រាប់បែក​នៅ​ក្នុង​ស្រះ​ទឹក តែ​ត្រូវ​ម្ចាស់​រារាំង

spot_img

ភ្នំពេញ ​៖ ក្នុង​ពេល​កម្លាំង​ជំនាញ​ស៊ីម៉ាក់ ទៅ​បន្សាប​បោសសម្អាត​គ្រាប់បែក ទម្លាក់​ពី​យន្តហោះ​ប្រភេទ ​MK82 ចំនួន 1 គ្រាប់​នៅ​ក្នុង​ស្រះ​ទឹក បែរ​ជា​ម្ចាស់​ដី​ចេញមុខមក​ហាម​មិនឱ្យ​យកចេញ មន្ត្រី​ប៉ូលីសបាន​ចាត់​វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​ពន្យល់​ប្រាប់​ម្ចាស់​ដី​ថា រឿង​ដី​មាន​ជម្លោះ មិន​ទាន់​ដោះស្រាយ អាច​បន្ត​ឈ្លោះ​ដ​ណ្តើម​គ្នា​បន្ត​ទៀត​ចុះ តែ​រឿង​គ្រាប់បែក វា​ជា​រឿង​សុខ​សុវត្ថិភាព​។​

​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​មីន​កម្ពុជា ហៅ​កាត់​ថា ស៊ីម៉ាក់ នៅ​ថ្ងៃ​ទី 9 ខែ​ឧសភា ឆ្នាំ 2019 នេះ​ក៏​បាន​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា ប្រហែល​មកពី​រដូវក្តៅ​ខ្លាំង ឬ​ស្អី​បានជា​គ្រាប់បែក ទម្លាក់​ពី​យន្តហោះ​ប្រភេទ ​MK82 ចុះ​ត្រាំ​ក្នុង​ទឹកស្រះ​ហ្នឹង​?

​លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​បន្ថែមទៀតថា តាមពិត​គ្រាប់បែក​នេះ កប់​សម្ងំ​ក្នុង​ដី​នោះ ជិត​៥០​ឆ្នាំ​ហើយ​! អ្វី​ដែល​ចំឡែក​ពេល​កម្លាំង​ជំនាញទៅ​បន្សាប​បោសសម្អាត​គ្រាប់បែក​នេះ ម្ចាស់​ដី​បែរជា​ចេញមុខ មក​ហាម​មិនឱ្យ​យកចេញ​! ហើយ​ហេតុផល​មិនមែន ស្រឡាញ់​គ្រាប់បែក​នេះ​ទេ តែ​ដី​មាន​ជម្លោះ​! ខាង​មន្ត្រី​ប៉ូលីស បាន​ចាត់​វិធានការ​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​ពន្យល់​ប្រាប់​ម្ចាស់​ដី​ថា រឿង​ដី​មាន​ជម្លោះ មិន​ទាន់​ដោះស្រាយ អាច​បន្ត​ឈ្លោះ​ដ​ណ្តើម​គ្នា​បន្ត​ទៀត​ចុះ តែ​រឿង​គ្រាប់បែក វា​ជា​រឿង​សុខ​សុវត្ថិភាព និង​សន្តិសុខ​សង្គម ដូចនេះ​សុំ​ចាត់វិធានការ យកចេញ​ដាច់ខាត​គ្មាន​ជំ​រេីស​ទេ​! មានរឿង​អញ្ចឹងៗ​ដែរ ហួសចិត្ត​! ។​

​លោក​បាន​បន្តថា នេះ​ក៏​ជា​ឧទាហរណ៍​តូច​បំផុត​មួយ ដែល​កម្លាំង​នគរបាលជាតិ និង​កម្លាំង​ជំនាញ​សុីម៉ាក់ រួម​គ្នា​ផ្តល់​សេវា​បម្រើ​ប្រជាពលរដ្ឋ យ៉ាង​ឆាប់រហ័ស​បំផុត លេីប​ញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​! ៕​ ដោយ ​៖ ​កូឡាប​

spot_img
×