Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​ដាក់​វិធានការ​តឹងរ៉ឹង លើ​ក្រុមហ៊ុន​លក់​ដី​ខ្យល់ បោក​ប្រជាពលរដ្ឋ ខណៈ​ជនសង្ស័យ 3 នាក់​ត្រូវ​ចាប់ខ្លួន នៅ​បាត់ដំបង​

spot_img

​ភ្នំពេញ ​៖ ជនសង្ស័យ​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ករណី ឆបោក​លក់​ដី​ចំការ និង​ថែទាំ​ដំណាំ​ដូងក្រអូប ឲ្យ​ប្រជាពលរដ្ឋ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែរក្រោម និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ កាលពី​ថ្ងៃ​ទី 18 ខែ​ឧសភា ឆ្នាំ 2019 បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា មនុស្ស​ធុន​អញ្ចឹង ក៏​អាច​ក្លាយ​ជា​អ្នកជំនាញ​សេដ្ឋកិច្ច ដាក់​នាម​លើសេដ្ឋកិច្ច​របស់​ជាតិ​កើត​ដែរ ?

​លោក​វីល្លាម បាន​លើកឡើង​ថា “​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​មើល​ករណីបែបនេះ និង​ដាក់​វិធានការ​តឹងរ៉ឹង ព្រោះ​ពលរដ្ឋ​ក្រីក្រ ងាយ​រងគ្រោះ​ណាស់ ដោយសារ​ជន​ខិលខូច​ខ្លះ បង្កេីត​តែ​ក្រុមហ៊ុន លក់​តែ​គម្រោង​ខ្យល់ រកស៊ី​ភូតភ​កុហក ដោយ​គ្មាន​សុច្ច​រឹត​ភាព ធ្វេី​អោយ​ពលរដ្ឋ​កាន់តែ​ក្រ​បន្ថែមទៀត ។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​កុំ​ជឿ​ពេក លើពាក្យ​ថា ជោគជ័យ , ចំណេញ​ណាស់ , សូម​ពិនិត្យ​មើលឲ្យបាន​ខ្ពស់​មុន ដាក់​ប្រាក់​វិនិយោគ “​។​

​សូមបញ្ជាក់​ថា អធិការ​នគរបាល​ក្រុង​បាត់ដំបង បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ២ និង​៣០​នាទី រសៀល ដោយ​កម្លាំង​នគរបាលទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋថា មាន​ករណី​ឆបោក​លក់​ដី​ចំការ កម្លាំង​នគរបាល​បាន ចុះស្រាវជ្រាវ រហូត​ឈានដល់ ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ រួមមាន ៖ ១-​ឈ្មោះ ឈី ចរិយា «​ហង្ស​ព្រីន​យ៉ា​» ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ឃុំ​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ២-​ឈ្មោះ ឈិត រតនា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។ ៣-​ឈ្មោះ ជឺ ចិន្ដា ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ទីលំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​បច្ចុប្បន្ន​នេះ​ដីធ្លី​មាន​ការឡើង​គ្រប់ ទីកន្លែង តំបន់ ហើយ​ជា​ឱកាស សម្រាប់​ជន​ខិលខូច​មួយចំនួន ដោយបាន ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​ផ្សេងៗ ដែល​មិន​ដឹង​ថា​មានច្បាប់ ឬ​អត់ ធ្វេី​ការវិនិយោគ ជាមួយ​ប្រជាពលរដ្ឋ តាមរយៈ លក់​ដី​ហិច​តា​ហើយ ដាំ​ដុះ និង​ថែ​ដំណាំ ឬ​ពុះ​ជាង​ដី​ល្វែង​លក់ ដើម្បី​ប្រាក់ចំណេញ​ជាដើម ដែល​សកម្មភាព​ទាំងនេះ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្លះ ទៅ​ខ្ចីបុល​ធនាគារ ដើម្បី​យក​លុយ​ទៅ​វិនិយោគ ជាមួយ​ក្រុមហ៊ុន​នោះ លុះ​ទិញ​ហើយ​ក្រុមហ៊ុន ទាំងនោះ​រំលាយ​ចោល​អស់ យក​តែ​លុយ​កក់​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×