Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ក្រុមប្រឹក្សាឃុំ​/​សង្កាត់ គ​.​ជ​.​ប ទទួលបាន​បណ្តឹងតវ៉ា​ចំនួន​៤២

spot_img

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ទៅ ក​បឃ​.​ស ទាក់ទង​នឹង​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ (​ក​បឃ​.​ស​) ពុំ​បាន​ទទួល​បណ្តឹង​ជំទាស់​ឡើយ ប៉ុន្តែ​ទទួល​បណ្តឹងតវ៉ា​ចំនួន​៤២​បណ្តឹង​។

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​គ​.​ជ​.​ប បណ្តឹងតវ៉ា​ទាំង​៤២​រួមមាន​៖ បណ្តឹងតវ៉ា​សុំ​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មាន​ចំនួន​៣​បណ្តឹង​ក្នុងនោះ​មាន​៖ ខេត្ត​បន្ទាយមានជ័យ ១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង​។ ខេត្ត​កំពត ១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង និង​រាជធានី​ភ្នំពេញ ១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង​។ បណ្តឹងតវ៉ា​សុំ​រក្សាទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​៣៩​បណ្តឹង ក្នុងនោះ​មាន​៖ ខេត្ត​ពោធិ៍សាត់ ៣៨​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង និង​ខេត្ត​តាកែវ ១​បណ្តឹង យល់ព្រម​តាម​ពាក្យបណ្តឹង​។​

​គ​.​ជ​.​ប បានបញ្ជាក់​ថា នៅ​ថ្នាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​ក្រុមប្រឹក្សាធម្មនុញ្ញ​ពុំមាន ពាក្យបណ្តឹង​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×