Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ ប្តេជ្ញា​ថា​ នឹង​ចាត់វិធានការ​សងសឹក បើ​អា​មេ​រិច​អនុវត្ត​ការដំឡើង​ពន្ធ​លើ​ទំនិញ​ខ្លួន​

spot_img

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែងថា ចិន​នឹង​ចាត់វិធានការ​តប​វិញ ប្រសិន​ជា​អា​មេ​រិច​ចាប់​អនុវត្ត​ការដំឡើង​ពន្ធ​លើ​ផលិផល​របស់​ចិន នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ការព្រមាន​ពី​វិធានការ​សងសឹក​របស់​ចិន​កើតឡើង ក្រោយពេល​មន្ត្រី​ចិន និង​អា​មេ​រិច​កំពុង​រៀបចំ​ជួប​ពិភាក្សា​គ្នា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។​

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ថ្លែងថា អនុ​នាយករដ្ឋមន្ត្រី​ចិន Liu He កំពុង​មកកាន់​អា​មេ​រិច ដើម្បី​បង្កើត​កិច្ចព្រមព្រៀង ហើយ​បញ្ជាក់ថា ពួក​យើង​នឹង​ចាំ​មើល​ពី​លទ្ធផល​។​

​កាលពី​ថ្ងៃអាទិត្យ លោក​ត្រាំ បាន​ថ្លែង​នៅលើ Twitter ថា អា​មេ​រិច​នឹង​ដំឡើង​ពន្ធ​ទ្វេដង​លើ​ផលិតផល​ចិន​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លា ហើយ​ការដំឡើង​នោះ​នឹង​ធ្វើឡើង​ភ្លាមៗ​តែម្តង​។​

​លោក​បញ្ជាក់​ដូច្នេះ​ថា “​ពន្ធ​នាំចូល​ចំនួន ១០​ភាគរយ អាច​នឹង​ឡើង​ដល់ ២៥​ភាគរយ​នៅ​ថ្ងៃ​សុក្រ ហើយ​ទំនិញ​មិន​គិត​ពន្ធ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ៣២៥​ពាន់​លាន​ដុល្លា ក៏​អាច​ប្រឈម​នឹង​ការយកពន្ធ​ចំនួន ២៥​ភាគរយ​ដែរ​នា​ពេល​បន្តិចទៀត​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×