Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​បុក​ក្បាល​ថ្ម ទ្រូងផ្លូវ ស្លាប់​ខ្លួនឯង​

spot_img

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​យ៉ាង​លឿន ជ្រុល​គេច​មិនទាន់ ទៅ​បុក​ចំ​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បាក់​ខ្ទេច​៣​កង់ ខ្ទេច​រថយន្ត ស្លាប់​ខ្លួនឯង កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី មុខ​ច្រកចូល​ព្រលាន​ថ្មី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​រថយន្ត​ម៉ាក morning ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-9375 បើកបរ​ដោយ​ឈ្មោះ ម៉ុន តៃ​ជរ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ បកប្រែ​ភាសា​ចិន រោងចក្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល មាន​ស្រុកកំណើត​ភូមិ​ខ្ពប​តា​ងួន ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។ រថយន្ត​បង្ក បើក​ល្បឿន​លឿន​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ ទើប​ជ្រុល​ទៅបុក​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ វិល​មួយ​ជុំ ក្បាល​នាគ ទ្រូងផ្លូវ បាក់ បែក អស់​ចំនួន​៣​កង់​។

​បើ​តាម​សាច់ញាតិ មិត្តភ័​ក្ររួមការងារ បានឲ្យដឹងថា ពួកគាត់ មិន​បាន​ឃើញ​ជនរងគ្រោះ ដេក​ស្នាក់នៅ​បន្ទប់​ជួល​ដែរ កាល​ពី​យប់មិញ មិនដឹងថា ជនរងគ្រោះ​ទៅ​ដេក​ឯ​ណា​ដែរ ស្រាប់តែនៅវេលា​ម៉ោង​ខាងលើ ឮ​ដំណឹង​ថា​ជនរងគ្រោះ​ជួប​រឿង​អកុសល​បែប​នេះ​ទៅវិញ ៕​ ដោយ​ ៖ ​កូឡាប​

 

spot_img
×