Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សប្រឆាំង​ថៃ​ឈ្នះ​កៅអី​ច្រើនជាងគេ តែ​លោក​ប្រា​យុទ្ធ ចាន់់អូ​ចា ទំនង​នៅ​ជា​នាយករដ្ឋមន្ត្រី​ដដែល​

spot_img

​គណបក្សប្រឆាំង​ថៃ​ឈ្មោះ​ភឿ​ថៃ (Pheu Thai Party) បានឈ្នះ​កៅអី​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​កាល​ពី​មីនា​កន្លង​ទៅ ដែល​វា​គឺជា​ការបោះឆ្នោត​លើកដំបូង​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា ក្នុង​ឆ្នាំ ២០១៤​ ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គណកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​។​

​បើ​តាម​លទ្ធផល គណបក្ស​ភឿ​ថៃ ដែល​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់​ស៊ី ឈ្នះ​បាន​កៅអី​ចំនួន ១៣៦ ខណៈ​ដែល​គណបក្សកាន់អំណាច​គាំទ្រ​ដោយ​របប​យោធា ឈ្នះ​បានត្រឹមតែ ១១៥​ប៉ុណ្ណោះ​។​

​ទោះយ៉ាងណា​ក៏ដោយ ព្រឹទ្ធសភា​ដែល​មាន ២៥០​កៅអី ដែល​ត្រូវ​គ្រប់គ្រង​ទាំងស្រុង​ដោយ​យោធា ត្រូវ​គេ​រំពឹងថា​នឹង​គាំទ្រ​ដល់​គណបក្ស Palang Pracha Rath របស់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថៃ​នឹង​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ ខាងមុខនេះ​។ បើ​ផ្អែក​តាម​លទ្ធផល មានន័យ​ថា រដ្ឋាភិបាលយោធា​នឹងត្រូវ​គ្រប់គ្រង​អំណាច​ដដែល ហើយ​មេដឹកនាំ​បច្ចុប្បន្ន លោ​ប្រា​យុទ្ធ ចាន់​អូ​ចា​ ដែល​ដឹកនាំ​គណបក្ស Palang Pracha Rath ទំនង​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដដែល​។​

​បើ​តាម​ច្បាប់​បោះឆ្នោត ព្រឹទ្ធសភា​នឹង​ត្រូវ​ធ្វើ​ការបោះឆ្នោត​ជាមួយ​សភា ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​។ របប​យោធា​ជា​អ្នកកាន់កាប់​កៅអី​ទាំងអស់​នៅក្នុង​ព្រឺទ្ធសភា ហើយ​វា​មា​ន័យ​ថា គណបក្ស​របស់​លោក​ប្រា​យុទ្ធ​ត្រូវការ​ការគាំទ្រ​ពី​គណបក្ស​តូចៗ​បន្តិច​ប៉ុណ្ណោះ ដើម្បី​មាន​សម្លេង​គ្រប់គ្រាន់​នៅ​ក្នុង​សភា និង​ព្រឹទ្ធសភា ក្នុង​ការជ្រើសរើស​មេដឹកនាំ​ថ្មី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×