Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ថា លោក Maduro ខ្លាច​មិន​ហ៊ាន​ចាប់​ខ្លួន​លោក​នោះ​ទេ​

spot_img

​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា លោក Juan Guaido បាន​ថ្លែងថា​លោក​នៅតែ​ជា​មនុស្ស​មាន​សេរីភាព​ដដែល ពី​ព្រោះ​រដ្ឋាភិបាល​របស់​លោក Nicolas Maduro ខ្លាច​មិន​ហ៊ាន​ចាប់​ខ្លួន​រូបលោក​ទេ ព្រោះ​ខ្លាច​ជួប​ផលវិបាក​។​

​ការ​ថ្លែង​របស់​លោក​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពេល​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និត​របស់​លោក​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​ជាមួយនឹង​ភ្នាក់ងារ​ស៊ើបអង្កេត​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។ លោក Edgar Zambrano ត្រូវបាន​ឃុំខ្លួន​នៅ​ខាងក្រៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ចលនា​ប្រជាធិបតេយ្យ​របស់ លោក កាលពី​ថ្ងៃ​ពុធ​ល្ងាច​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មេដឹកនាំ​មេ​ដឹក​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​

​លោក Juan Guaido បាន​បង្ហោះ​ក្នុង Twitter របស់​លោក​ថា រដ្ឋាភិបាល​លោក Nicolas Maduro បាន​ចាប់ជំរិត​អនុប្រធាន​បក្សប្រឆាំង ដែល​គ្រប់គ្រង​រដ្ឋ​សភា​។​

​លោក​ថ្លែងថា “​ពួកគេ​ព្យាយាម​បំបែក​ក្រុម​ដែល​តំណាង​អោយ​ប្រជាជន​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ទាំងអស់ ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​សម្រេច​វា​បា​នោះទេ​”​។​

​រដ្ឋាភិបាល​លោក Maduro បាន​ធ្វើ​ការចោទប្រកាន់​លោក Juan Guaido ដែល​ជា​ប្រធានរដ្ឋសភាវេណេ​ហ្ស៊ុ​យ​អេ​ឡា និង​មេដឹកនាំ​បក្សប្រឆាំង​ផ្សេងៗ​ទៀតថា បាន​ធ្វើ​គំរោង​រៀបចំ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ៣០ ខែ​មេសា​កន្លង​ទៅ​។​

​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង CNN លោក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ការបះបោរ​ផ្នែក​នយោបាយ​របស់​លោក​ត្រូវ​បរាជ័យ​។​

​លោក​បញ្ជាក់ថា “​ពួក​យើង​បាន​ផ្តល់​ការលើកលែងទោស ហើយ​ប្រហែល​វា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។ ពួក​យើង​ត្រូវ​តស៊ូ ហើយ​ឥឡូវ​មាន​ធាតុ​ជា​មូលដ្ឋាន​ហើយ នោះ​គឺ​កងកម្លាំង​។ ពួកគេ​នឹង​មិន​ត្រឹមតែ​មាន​តួនាទី​សំខាន់​ក្នុង​ផ្លាស់​ប្តូរ​នោះ​ទេ ប៉ុន្តែ​មាន​តួនាទី​កសាង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​សាជាថ្មី​ផងដែរ​”​។​

​នៅពេល​សួរ​ថា តើ​អន្តរាគមន៍​យោធា​អា​មេ​រិច​នៅតែ​ជា​ជំរើស​ដដែល​ទេ លោក បានបញ្ជាក់​ថា វា​នឹង​ជា​ជំរើស​ចុងក្រោយបង្អស់ ហើយ​សកម្មភាព​យោធា​មិន​ចាំបាច់​មក​ពី​អា​មេ​រិច​នោះទេ​។​

“​នេះ​គឺជា​ជំរើស​យោធា​។ វា​មិន​ចាំបាច់​ជា​បរទេស ឬ​អន្តរជាតិ​អ្វី​ឡើយ​។ យោធា​មិន​មាន​ការ​សប្បាយចិត្ត​នោះ​ទេ​ចំពោះ​របប Maduro ដូច្នេះ​ហើយ​វា​គឺជា​ជំរើស ហើយ​វា​ជា​ជំរើស​យោធា​ក្នុង​ប្រទេស​តែម្តង​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×