Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ២០១៩

spot_img

ខេត្ត​ព្រះសីហនុ​ ៖ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ២០១៩ ខួប ១០០​ឆ្នាំ នៃ​អង្គការ​អន្តរជាតិ​ខាង​កា​ងារ និង​ខួប ៥០​ឆ្នាំ នៃ​សមាជិកភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ​។​

​ពិធី​នេះ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​នា​ឱកាស​នោះ​ដែរ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​នោះ​មាន​ប្រសាសន៍ថា ទិវា​នេះ ទំនងជា​អាច​មាន​បណ្តា​ប្រទេស​ជាច្រើន​ទៀត នៅលើ​ពិភពលោក បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ២០១៩ ក្រោម​ប្រធានបទ ” កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព​” ដែល​ទិវា​នេះ បាន​ប្រារព្ធ​ឡើង​ស្រប​ពេល ដែល​សភាព​ការ របស់​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​ល្អប្រសើរ​។​

​លោក យន្ត មីន បន្តថា ឆ្នាំ​២០១៩​នេះ ក៏​ជា​ខួប ១០០​ឆ្នាំ (១៩១៩ ដល់​២០១៩) របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ និង​ខួប ៥០​ឆ្នាំ (១៩៦៩ ដល់ ២០១៩) នៃ​សមាជិកភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​ត្រូវបាន​រៀបចំឡើង​យ៉ាង​ឱ​ឡា​រឹក ក្រោម​ប្រធានបទ “​បង្កើន​យុត្តិធម៌​សង្គម លើកកម្ពស់​ការងា​រស​ម​រម្យ​” ដែល​នេះ​បង្ហាញឲ្យឃើញ​ពី​ឆន្ទៈ ដ៏​ខ្ពង់ខ្ពស់ និង​មុះមុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំពារ​សង្គម​តាមរយៈ​ការងារ​។ ហើយ​ថា ឆ្នាំ​នេះ​ផង​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាសឲ្យ​ប្រើប្រាស់ក​ម្ម​វិធី​ការងារ​សមរម្យ ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣​។​

​លោក យន្ត មីន​ អភិបាលខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជម្នះ​ពុះពារ​គ្រប់​ការលំបាក គ្រប់​ឧបសគ្គ ដើម្បី​ដោះស្រាយ​បញ្ហា​បាតុកម្ម កុបកម្ម របស់​ក្រុម​ឱកាសនិយម ដោយ​រក្សា​បាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​សម្រេច​បាន​កំណើនថេរ​ជា​មធ្យម​ប្រចាំឆ្នាំ ៧​ភាគរយ និង​ប្រក្រតីភាព នៃ​ជីវភាព និង​បន្ត​ជំរុញ​ឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ជោគជ័យ និង​ជា​ពិសេស គឺ​បាន​ចាត់ទុក​ការ​ការបង្កើត​ការងារ និង​ភាពសុខដុមរមនា របស់​បងប្អូន​កម្មក​រ​និយោជិត ជា​បញ្ហា​ដ៏​សំខាន់​មួយ ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ ជាច្រើន​ទៀត របស់​ប្រទេស​កម្ពុជា ដើម្បី​កសាង​ប្រទេសជាតិឲ្យ​ថ្កុំថ្កើង​រ៉ុង​រឿង និង​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ការដាក់ចេញយុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព កំពុង​នាំ​មក នូវ​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​នៅក្នុង​ពិធី​នោះដែរ លោក យ៉ូវ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ ក៏​បាន​ឡើង​អាន​សារលិខិត របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្រាស់ ៤​ទំព័រ ជូន​ដល់​គណៈអធិបតី និង​កម្មករ​ កម្ការិនី សរុប​ប្រមាណ ៥០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ​។​

​នា​ឱកាស​នោះ លោក យន្ត មីន បាន​សំណេះសំណាល និង​បាន​សរសើរ​ដល់​កម្មក​រ កម្ម​ការី​នី​ទាំងអស់ ដែល​ចូលរួម​ក្នុង​ចង្វាក់​ផលិតកម្ម​តាម​រោងចក្រ សហគ្រាស​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ​។ លោក​បន្តថា ទាំង​ថៅកែ​ក្រុមហ៊ុន និង​កម្មករ ថា​បាន រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ស្របពេល​ដែល​ប្រទេសជាតិ មាន​សុខសន្តិភាព​គ្មាន​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​ក្រោម​ការដឹកនាំរបស់​ប្រមុខ​រាជ​រដ្ឋា ភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។​

​ព្រម​ជាមួយគ្នានេះ លោក​អភិបាល ខេត្ត​ព្រះសីហនុ ក៏​បាន​លើកទឹកចិត្ត​ដល់​វិនិយោគទុន​ជាតិ​និង​បរទេស ដែល​បាន​បណ្តាក់​ទុន​បង្កើត​មូលដ្ឋាន​សេដ្ឋកិច្ច កសាង​រោងចក្រ និង​សហគ្រាស​ជា​បន្តបន្ទាប់​កន្លង​មក ថា​បាន​បង្កើតឲ្យមាន​ទីផ្សារកា​រងារ​ច្រើន​ក្នុងស្រុក និង​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​មាន​កំណើន​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។​

​នៅក្នុង​ពិធី​ជួបជុំ​កាលពី​ព្រឹក​មិញ​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន ជូន​ដល់​ក្រុម​កម្មករ​ កម្មការិនី​ប្រមាណ ៥០០​នាក់ ដែល​បាន​ចូលរួម​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ០១ ឧសភា ២០១៩ ក្រោម​ប្រធានបទ ” កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព​” ​ផងដែរ​ ៕ ដែន សីមា​

spot_img
×