Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់ ផិត​ប្តី មាន​សហាយ ត្រូវ​ប្រុស​ស្នេហ៍រឹត​ក​ស្លាប់ ក្រោយ​ពេល​នាំគ្នា​ឡើង​ផ្ទះសំណាក់

spot_img

​ព្រៃវែង ៖ នារី​វ័យ​ម្នាក់ បាន​ស្លាប់​ក្នុង​បន្ទប់​ផ្ទះសំណាក់ រំ​ចង់ ក្រោយ​ពេល​នាង និង​ប្រុស​ស្នេហ៍ ដែល​ជា​ឃាតករ​ដឹក​ដៃ​គ្នាឡើង​ផ្ទះសំណាក់ ជនសង្ស័យ​យក​ខ្សែ​រឹក​ក​សម្លាប់​ប្លន់​យក​លុយកាក់ និង គ្រឿងអលង្កា ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ផ្ទះសំណាក់ រំ​ចង់ ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។​

​ជនរងគ្រោះ​ឈ្មោះ ផៃ ស្រី​ម៉ាក់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែ​បាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។ កម្លាំង​សមត្ថកិច្ច ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​កោសល្យវិច័យ ដើម្បី​ធ្វើ​ការស្រាវជ្រាវ​ស្វែងរក​ជនល្មើស​។​

​សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យដឹងទៀត​លើករណី​ស្ត្រី​ម្នាក់​ ត្រូវ​គូស្នេហ៍​សម្លាប់​ក្នុង​សំណាក់ «​រំ​ចង់​» នោះ អ្វី​ដែល​ភ្ញាក់ផ្អើល​ទៀត​នោះ គឺ​ស្ត្រី​រងគ្រោះ ដែល​ស្លាប់​រូប​នេះ នាងមានប្តី​រួចហើយ ហើយ​ប្តី​នាងគឺជាមន្ត្រី​អាវុធហត្ថ ស្រុកលើកដែក​ម្នាក់ ដោយ​នាង​បាន​លួច​ទាក់ទង​ស្នេហាជាមួយ​សហាយ ដែលបុរសសង្ស័យ​ជា​ឃាតករ​សម្លាប់​នាង​នោះ ។​

​ប្រភព​បន្តថា ចំពោះ មូលហេតុ​សមត្ថកិច្ច​កំពុង​សន្និដ្ឋាន​ជាបឋម​ថា អាច​ជា​ការសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ព្រោះគ្រួសារស្ត្រី​រងគ្រោះ​ថា ៖ នៅលើខ្លួនសពមាន​លុយ​ជាង​២​ពាន់ដុល្លារ ខ្សែ ក និង​ចិញ្ចៀន សរុប ជិត​២ ដំឡឹងមាស ហើយ​បាន​បាត់​ពី​ខ្លួន​សព​នាង​អស់រលីង ។​

​ទោះបីជា​យ៉ាងណា មកទល់ពេលនេះ សមត្ថកិច្ចនៅ​មិនទាន់​កំណត់​ការអះអាងរបស់​គ្រួសារ​ស្ត្រី​រងគ្រោះ​ទេ ដោយកំពុងធ្វើការ​ស្រាវ​ស្រាវ​ស៊ើប​បន្ត ៕​ ​ដោយ​ ៖ ​កូឡាប​

 

spot_img
×