Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជ្រូក ៣០ ក្បាល សង្ស័យ​នាំមក​ពី​ប្រទេស​វៀតណាម ត្រូវ​មន្ត្រី​ជំនាញ​ឃាត់ទុក​

spot_img

​ស្វាយរៀង ៖ បើ​តាម​ការផ្សាយ​លើ​ផេ​ក​របស់​លោក​វីល្លាម នៅ​ថ្ងៃ​ទី 9 ខែ​ឧសភា​នេះ បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩ រថយន្ត​មួយ​គ្រឿង ពាក់​ស្លាក​លេខ 3A 1256 ដឹក​សត្វ​ជ្រូក​រស់​ចំនួន​៣០​ក្បាល ត្រូវបាន​ក្រុម​ការងា​បង្ក្រាប​បទល្មើស​ចលនា​សត្វ របស់​អគ្គនាយកដ្ឋាន សហការ​ជាមួយ​ក្រុម​ការងារ​របស់​ការិយាល័​យផលិត​កម្ម និង​បសុព្យាបាល ខេត្ត​ស្វាយរៀង ធ្វើការ​ឃាត់​នៅ​ត្រង់​ចំណុច​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង សង្ស័យថា ដឹក​ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយ នៃ​ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង​។​

​យោង​តាម​មន្ត្រី​ជំនាញ​ពេទ្យសត្វ បានឲ្យដឹងថា ក្រុម​ការងារ​បង្ក្រាប​ប​ទ​ល្មើស​ចលនា​សត្វ របស់​អគ្គនាយកដ្ឋាន សហការ​ជាមួយ​ក្រុម​ការងារ​របស់​ការិយាល័​យផលិត​កម្ម និង​បសុព្យាបាល​ខេត្ត​ស្វាយរៀង ចុះ​ឃាត់​រថយន្ត​មួយ​គ្រឿង​ដឹក​សត្វ​ជ្រូក ចំនួន​៣០​ក្បាល នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​។​

​បើ​តាម​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល ខេត្ត​ស្វាយរៀង នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យដឹងថា ដោយ​ក្រុម​ការងា​បង្ក្រាប​បទល្មើស​ចលនា​សត្វ​របស់​អគ្គនាយកដ្ឋាន សហការ​ជាមួយ​ក្រុម​ការងារ​របស់​ការិយាល័​យផលិត​កម្ម និង​បសុព្យាបាល ខេត្ត​ស្វាយរៀង ឃាត់​រថយន្ត​ខាងលើ​ដែល​មាន​ជ្រូក​រស់​៣០​ក្បាល​។​

​លោក​បាន​បន្តទៀតថា ក្រោយ​ពី​ជំនាញ​ឃាត់​រថយន្ត​ខាងលើ​សួរនាំ​រក​ឯកសារ​ដោយ​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​ខាងលើ​បាន​ប្រាប់​ថា​ គេ​មានច្បាប់​នាំ​ជ្រូក​ពី​ប្រទេស​ថៃ ប៉ុន្តែ​ដោយ​ឯកសារ​ទាំងនោះ​មិន​គ្រប់គ្រាន់​នោះ​ទេ គ្មាន​ប្រភព​ពី​ពេទ្យសត្វ​មូលដ្ឋាន និង​សង្ស័យ​​បាន​ដឹក​ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​នៃ​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង ទើប​ក្រុម​ការងារ​បាន​ដឹកនាំ​បទល្មើស និង​វត្ថុតាង​ទាំងនេះ ទៅ​រក្សារ​ទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×