Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្ត​ស្វាយរៀង ៖ ​ពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុងប្រយត្ន័​នឹង​គ្រោះធម្មជាតិ​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោករ​ស់​ផារិ​ទ្ធ​អភិបាលរងខេ​ត្ត​ស្វាយរៀង​ និង​ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ពងទឹក​ ស្រុក​រំដួល​ ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ បាន​ប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ការ​ប្រុងប្រយត្ន័​ចំពោះ​បាតុភូត​គ្រោះធម្មជាតិ​ផ្សេងៗ​ ដែល​កើតមានឡើង​ជា​យថាហេតុ ​និង​ត្រូវ​ចេះ​ថែរក្សា​សុខភាព មាន​អនាម័យ​ល្អ​ក្នុង​ការរស់នៅ និង​ដាំ​ដើមឈើ​ជុំវិញ​ផ្ទះ​ដែល​អាច​ជួយ​ការពារ​ខ្យល់​និង​មាន​ម្លប់​ដ៏​ត្រជាក់​ផងដែរ​ ។​

​ការ​ថ្លែង​បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចុះ​ជួប​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ និង​ចែក​អំណោយ​របស់​គណៈកម្មកា​រ​គ្រោះមហន្តរាយ​ខេត្ត​និង​ក្រុមការងារ​បក្ស​ឃុំ​ដល់​ប្រជាពលរដ្ឋ​ ៥ ​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃ​ទី ៤​ខែ ឧសភា ឆ្នាំ ២០១៩​ ស្ថិតក្នុង​ភូមិ​សេក​យំ ​និង​ភូមិ​បុស​តូច​ ក្នុង​ឃុំ​ពងទឹក ​ស្រុក​រំដួល​។​

​លោក រ​ស់​ ផារិ​ទ្ធ បាន​សម្តែង​នូវ​ការអាណិតអាសូរដ​ល់​ប្រជាពលរដ្ឋ​​រងគ្រោះ ដែល​បាន​ខិតខំ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​មាន​ជីវភាព និង​ផ្ទះសម្បែង​រស់នៅ​សមរម្យ តែ​មួយ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​បណ្តាល​ឲ្យ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ខូចខាត បែកបាក់​ផ្ទះ​គួរឲ្យ​សោកស្តាយ ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ​ដែល​យើង​នឹកស្មាន​មិន​ដល់ ។​

​មួយ​វិញ​ទៀត​ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​ការ​សន្សំសំចៃ​ហើយ​ដូវ​វស្សា​នឹង​ជិត​មក​ដល់​នាពេល​ខាងមុខ​សូម​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ឧបករណ៍​សម្រាប់​ធ្វើស្រែ​ចម្កា​អោយបាន​គ្រប់គ្រាន់​ដើម្បី​លើកស្ទួយ​ជីវភាព​បាន​មួយកម្រិត ​ជា​ពិសេស​ត្រូវ​ដាំ​បន្លែ​រួមផ្សំ​បន្ថែម​ទៀត​ផង​ដែរ​។​

​នៅក្នុង​ឱកាស​នោះ ​លោកក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ៖ ​ពេល​មាន​ភ្លៀង ខ្យល់ ​ត្រូវបិទ​ទូរទស្សន៍ ទូរស័ព្ទ រក​កន្លែង​ដែល​មាន​សុវត្ថិភាព​ពេលឋ ​និង​ត្រូវ​មើល​ថែទាំ​កូនចៅ​កុំឱ្យ​លេង​ទឹក ប្រុងប្រយ័ត្ន​អគ្គីភ័យ ហើយ​ប្រឹងប្រែង​ប្រកប​របរ​បន្ថែមទៀត ដើម្បី​លើកស្ទួយ​កម្រិតជីវភាព​គ្រួសារ ត្បិត​តែ​អំណោយ​ដែល​បាន​ផ្តល់ជូន​នាពេលនេះ មាន​តិចតួច​ក្ដី​ក៏​វា​អាច​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​មួយ​រយៈពេល​ខ្លី​ផងដែរ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×