Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សារធាតុ​គីមី​ដាក់​ក្នុង​ងៀត​ត្រី​បបែល​ផ្អែម ២ គីឡូក្រាម នៅក្នុង​ផ្សារ​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះ​ពិនិត្យ​ទំនិញ​គ្រប់​មុខ​នៅ​ផ្សារ​ស្វាយ​ជ្រំ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដើម្បី​រក​សារធាតុ​គីមី ដែល​សង្ស័យ​ថា ត្រូវបាន​បងប្អូន​អាជីវករ​ដាក់​ក្នុង​មុខទំនិញ​បន្លែ​ផ្លែឈើ​គ្រប់​ប្រភេទ​ដែល​ច្បាប់​ហាមឃាត់​ចំនួន ១៧ មុខ ក្នុង​នោះ​មន្ត្រី​យើង​បាន​រកឃើញ​សារធាតុ​បូរ៉ាក់ ដែល​ត្រូវបាន​អ្នក​ផលិត​ដាក់​លើ​ងៀត​ត្រី​បបែល​ផ្អែម​ស្រស់​ចំនួន ២ គីឡូក្រាម សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ដកហូត​រួម​និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​មិន​ឱ្យ​បងប្អូន​អាជីវករ​ដាក់លក់​តទៅ​ទៀត​ទេ​។​

​លោក​បាន​អោយ​ឲ្យដឹង​ទៀតថា ការចុះពិនិត្យ​មុខទំនិញ​នៅថ្ងៃនេះ ក្នុង​បំណង​ធានាបាន «​សុវត្ថិភាព​ម្ហូបអាហារ​» ព្រោះ​វា​មាន​សារសំខាន់​ចាំបាច់​ណាស់ ក្នុងសង្គម និង​ជីវភាព​ប្រចាំថ្ងៃ ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​យើងទាំងអស់គ្នា​ជា​អ្នក​ប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព​គឺជា​កត្តា​ចំបង​នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក ផឹង និល បានបញ្ជាក់​ថា ការចុះពិនិត្យ​ទំនិញ​បាន​ធ្វើការ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើន​មុខ​ដោយ​បាន​ផ្តោត​សំខាន់​ទៅលើ​បន្លែ​ផ្លែឈើ ត្រី សាច់ ងៀ​ត គ្រឿងឧបភោគ​បរិភោគ​ប្រចាំថ្ងៃ ហើយ​បាន​ណែនាំ​ដល់​អ្នក​លក់​ត្រូវ​បញ្ឈប់​ដាក់​លក់​ជា​បន្ទាន់​នូវ​ប្រភេទ​ងៀត​បបែល​ដែល​ផ្ទុក​សារធាតុ​គីមី​នេះ​។​

​ប្រធាន​សាខា​រូបនេះ ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការ​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា ការ​បរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​ទិញ​យក​ទៅ​បរិភោគ​និង​ត្រូវ​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល និង​បន្ត​ចុះ​តាម​ច្រករបៀង ព្រមទាំង​ពិនិត្យ​ទំនិញ នៅ​តាម​ផ្សារ​នានា​នៅក្នុង​ខេត្ត​ស្វាយរៀង​ឲ្យបាន​ដូច​ភ្លៀងរលឹម​៕ ដោយ ៖ វ៉ៃកូ​

spot_img
×