Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​ក្រុមហ៊ុន ENARITA បរិច្ឆាគ​ថវិកា សប្បុរសធម៌ ១​ម៉ឺន​ដុល្លារ ចូល​ចំណែក​ជាមួយ​កាកបាទ​ក្រហម​

spot_img

​ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​អបអរសាទរ​ខួប​លើក​ទី ១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​។ ពិធី​នេះ មាន​ការចូលរួម​ពី​វត្ត​មាន​ឥស្សរជន ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ សប្បុរសជន និង​សិស្ស និស្សិត​សរុប​ប្រមាណ​ជាង​៤​ពាន់​នាក់​។​

​សម្ដេច​តេជោ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រធានបទ ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា មិនមែន​គ្រាន់តែ​ស្ថិត​លើ​ក្រដាស​នោះទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​ចេញ​ជា​សកម្មភាព​ជាក់ស្ដែង ហើយ​ក្លាយទៅជា​ចលនា​ជាតិ តាំងពី​ថ្នាក់​កំពូល​រហូតដល់​ប្រជាជន​ធម្មតា រាប់​ទាំង​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ និង​ប្រជាជន​ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានបង្ហាញ​ការជឿជាក់​ថា ប្រជាជន​កម្ពុជា​ប្រាកដជា​អាចអនុវត្ត​បាន​ស្រប​ទៅ​នឹង​ទ្រឹស្ដី «​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា​» ហើយ​ទ្រឹស្ដី​មួយ​នេះ​វា​អាច​បង្កើត​នូវ​ភាពសុខដុមរមនា​នឹង​គ្នា​រវាង​អ្នក​ដែល​មាន​លទ្ធភាព និង​អ្នក​ដែល​គ្មាន​លទ្ធភាព ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ក្តីសង្ឃឹម​ទៀតថា សប្បុរសជន​ទាំងអស់​នឹង​រួមគ្នា​បរិច្ចាគ​ធនធាន​ជួយ​ទ្រទ្រង់​ដល់​កាកបាទក្រហមកម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ទាំងឡាយ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ មាន​វត្តមាន លោក ឌី​ម សួន​ណាត និង លោកស្រី ម៉ក់ សុភក្ត្រ័ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ENARITA Development Co., Ltd. បាន​ចូលរួម​អបអរសាទរ និង បរិច្ឆាក​ថវិកា សប្បុរសធម៌ ផ្ទាល់ខ្លួន ចំនួន ១​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក ថែមទៀត​ផង ដែល​នេះ​ជា​ការ​ចូល​ចំណែក​ជាមួយ​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី​ជួយ​រំលែក​ទុក្ខលំបាក​ផ្សេង​របស់​ជនទីទាល់ក្រ​លំបាក​ដែល​ត្រូវការ​ជំនួយ​ពី​កាកបាទ​ក្រហម​ជា​ចាំបាច់​។

​លោក​បាន​បញ្ជាក់បន្ថែម​ថា កាលពី​ពេល​ថ្មី​កន្លង​នេះ លោក និង​លោកស្រី ក៏​បាន​ចូលរួម​ចំណែក​បរិច្ឆាក​ដល់ សាខា​កាកបាទក្រហម ខេត្ត​កំពង់ធំ ចំនួន ២៥០០​ដុល្លារ ផងដែរ ហើយ​ក្នុង​នាម​ក្រុមហ៊ុន​ENARITA​ផ្ទាល់ ក៏​បាន​បង្កើត​អោយមាន​ជា​សមាគមន៍​សប្បុរសធម៌​ដា​នី​យ៉ែល ដែល​លោក​ផ្ទាល់​ជា​ប្រធាន តែងតែ​ពាំនាំ អំណោយ​សប្បុរសធម៌​ផ្ទាល់ខ្លួន និង​ទទួលបាន​ពី​ការ​បរិច្ឆាគ​របស់​អតិថិជន​ក្រុមហ៊ុន​ENARITA ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ មួយចំនួន នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ​។

​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ឆ្នាំ​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រលាញ់​កាកបាទក្រហមកម្ពុជា I Love Cambodian Red Cross”​។ ទន្ទឹម​នឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា​ហើយ​នោះ ក៏​មាន​ការអបអរ​ខួប​១០០​ឆ្នាំ នៃ​ការបង្កើត​សហព័ន្ធ អន្តរជាតិ នៃ​សមាគម​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ( ១៩១៩-២០១៩ ) ផងដែរ​។

​ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល​សម្រេចបាន និង​កៀងគរ​រក​មូលនិធិ​ដើម្បី​បន្ដ​ប្រតិ​បត្ដិការស​កម្ម​ភាព មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំង​ប្រទេស ដោយ​ថវិកា​សរុប​បឋម​ដែល​ទទួលបាន​ពី​សប្បុរសជន​បាន​ចូលរួម​វិភាគទាន​ក្នុង​វិស័យ​មនុស្សធម៌​នៃ​កាកបាទក្រហម​កម្ពុជា​សម្រាប់ឆ្នាំ​២០១៩ មាន​ចំនួន ២០.៧៥៧.៥១០ ដុល្លារ (​ម្ភៃ​លាន ប្រាំពីរ​រយ​ហាសិប​ប្រាំពី​ពាន់​ប្រាំ​រយ​ដប់​ដុល្លា​គត់ ដុល្លា​សហរដ្ឋអាមេរិក​)៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×