Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​បោះ​បង្គោលព្រំការពារ ដើម្បី​កុំឱ្យ​មាន​ការទន្ទ្រាន រំលោភ​កន្លែង​អភិរក្ស​វប្បធម៌ របស់​បងប្អូន​ជនជាតិដើម​ភាគតិច​

spot_img

​មណ្ឌលគិរី ​៖ គណៈកម្មការ​ចម្រុះ​ថ្នាក់ជាតិ និង​ខេត្ត​មណ្ឌលគិរី ដែល​បាន​សម្រេច​ចុះ​បោះបង្គោល​កំណត់​ព្រំដី នៅ​មជ្ឈមណ្ឌល​វប្បធម៌​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​អភិរក្ស​វប្បធម៌​ជនជាតិដើម​ភាគតិច ចៀសវាង​ការទន្ទ្រាន​រំលោភ កាន់កាប់​ដោយ​ខុសច្បាប់ ពី​សំណាក់​ជន​ខិលខូច និង​អ្នកមានអំណាច​មួយ​ចំនួន​។​

​បើ​តាម​ការផ្សាយ​លើ​ហ្វេ​សប៊ុក​ផ្លូវ​ការលោកថៃ​ន​រៈស​ត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ថ្លែងថា ភ្នំ​ដោះ​ក្រមុំ និង ការអនុវត្តន៍ ការងារ​ជាក់ស្តែង​។​

​លោក​ថៃ​នរៈ​សត្យា បាន​បញ្ជាក់បន្ថែម​ថា ៖ ព្រឹក​ថ្ងៃ 09​ ខែឧសភា​ ឆ្នាំ 2019 ក្រុម​ការងារ​ចម្រុះ មកពី​ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អាជ្ញាធរ​ខេត្ត​ដែល​ចូលរួម​ផ្ទាល់ ដោយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត អម​ដោយ​ប្រធាន​មន្ទីរ​មួយ​ចំនួន បាន​ចុះ​អនុវត្ត​ការងារ ពិនិត្យ​វាស់វែង​ជាក់ស្តែង លើ​វិសាលភាព ដែល​ត្រូវ​កំណត់​ជា​មជ្ឈមណ្ឌល​វប្បធម៌ របស់​បងប្អូន​ជនជាតិដើម​ភាគតិច ភូមិភាគ​ឥ​សាន្ត “​ភ្នំ​ដោះ​ក្រមុំ​” តាម​ការសម្រេច របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ។​

​លោក​បាន​បន្តថា ដើម្បី​ពន្លឿន​ការងារ​បោះ​បង្គោលកំណត់​ព្រំ លោក​អភិបាលខេត្ត​មណ្ឌលគិរី បាន​ជួយ​ភ្លាមៗ នូ​បង្គោល​ស៊ីម៉ង់ត៍​ចំនួន ៥០០ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ ចំនួន ៣០០ អង្គភាព​ដែល​ជួយ​ឧបត្ថម្ភ​បង្គោល​ចំនួន ​១០០ មាន​
​មន្ទីរ​ទេសចរណ៍ ធម្មការ រៀបចំ​ដែនដី​… សាលាក្រុង​សែន​មនោ​រម្យ មន្ទីរ​កសិកម្ម បរិស្ថាន ចំណែក​មន្ទីរ​អភិវឌ្ឍន៍ជនបទ រួមចំណែក​២០​ម៉ឺន​រៀល​។

​លោក អភិបាលខេត្ត​បាន​សន្យាថា នឹង​ធ្វើ​ផ្លូវ​ក្រវ៉ាត់​ជុំវិញ មជ្ឈមណ្ឌល​វប្បធម៌​”​ភ្នំ​ដោះ​ក្រមុំ​”​នេះ ជាបន្ទាន់ ក្រោយ​ការសម្រេច​ជា​ផ្លូវការ​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វ​ប្បធ​ម៏ និង​វិចិត្រសិល្បៈ បាន​ថ្លែងថា បេសកម្ម​របស់​គណៈ​កម្ម​ធិ​ការចម្រុះ​នាពេលនេះ គឺជា​សញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ ព្រោះ​បញ្ហា​ដី​នៅ​តំបន់ភ្នំ​ដោះ​ក្រមុំ​នេះ បានអូសបន្លាយ​ជាច្រើន​ឆ្នាំ​មកហើយ​។ ឯកឧត្តម បានបញ្ជាក់​ថា ការសម្រេច​រួមគ្នា​ក្នុង​ការចុះ​បោះបង្គោល​កំណត់​ព្រំ​ដី​នេះ នឹង​ពន្លឿន​ដល់​ការងារ​ជំនាញ​វប្បធម៌ ដើម្បី​ធ្វើ​របាយការណ៍​ជាក់ស្តែង ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លងមក​សម្តេច បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​នៅទីនេះ ឲ្យបាន​ចប់​ឆាប់ៗ ជៀសវាង​ការទន្ទ្រាន​ដោយ​ខុសច្បាប់​បន្តទៀត​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត បានឲ្យដឹងថា “​ដីភ្នំ​ដោះ​ក្រមុំ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ តែ​ដោយ​កាលណោះ ដី​នៅ​តំបន់​នេះ​មិនទាន់​មាន​ការបោះ​កំណត់​ព្រំ​ឲ្យបាន​ត្រឹមត្រូវ ដូច្នេះ​ហើយ​ក៏​មាន​សកម្ម​ភាព​លួច​ទន្ទ្រាន​ដី​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ចង្កេះភ្នំ​ ។ រយៈពេល​ពីរ​-​បី​ឆ្នាំ​ចុងក្រោយ​នេះ ក្នុងនាម​អាជ្ញាធរ​ខេត្ត បាន​ដាក់​ចេញ​វិធានការ​តឹងរ៉ឹង ទប់​ស្តាត់ការ​រំលោភបំពាន​ពី​ជនខិលខូច នឹង​ចាត់វិធានការ​ទៅតាម​ច្បាប់ ដើម្បី​ថែរក្សា​ដី​នៅ​តំបន់​នេះ ទុក​ទៅ​ថ្ងៃក្រោយ​” ​។

​លោក​អភិបាលខេត្ត ជឿជាក់ថា អ្វីៗ​ទាំងអស់ ការចុះពិនិត្យ​ផ្ទៀងផ្ទាត់ ការដោះស្រាយ​នឹង​អាច​ចប់សព្វគ្រប់ ព្រោះ​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ឈរលើ​គោលការណ៍​«​ទប់ស្កាត់ ការពារ នឹង​ថែរក្សា​»​ដី​នេះ​ឲ្យ​គង់វង្ស​យូរអង្វែង មិន​អនុញ្ញាតិ​ឲ្យ​បុគ្គល​ណា​ម្នាក់ កាន់កាប់​ជា​កម្ម​សិទ្ធិឯកជន​ដាច់ខាត​។​

​សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៩ សម្តេច​តេជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ត្រូវ​រឹបអូស​ដីភ្នំ​ដោះ​ក្រមុំ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ដែល​រង​ការទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច ទុក​ជា​កម្ម​សិទ្ធិបុគ្គល​។ សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជា​បន្ទាន់ មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា ទន្ទ្រាន​យក​ដី នៅ​ភ្នំ​ដោះ​ក្រមុំ​បានឡើយ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ទប់ស្កាត់​ជា​បន្ទាន់ មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណា ទៅ​ទន្ទ្រាន​យក​ដី​នៅ​ភ្នំ​ដោះ​ក្រមុំ​ទេ ហើយ​សម្តេច​នៅ​ចងចាំ​អ្វី ដែល​សម្តេច​ធ្លាប់​ទៅ​កាលពី​ឆ្នាំ​២០១២ នៅ​ទីនោះ​។​

​ដី​តំបន់ភ្នំ​ដោះ​ក្រមុំ ឬ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច មាន​ផ្ទៃដី​ប្រមាណ​ជាង​១០០​ហិច​តា ត្រូវបាន​បាត់បង់​បន្តិច​ម្តងៗ តាំងពី​ឆ្នាំ​២០០៥ ដោយ​ដី​មួយផ្នែក ត្រូវបាន​គេ​ទិញ​លក់​ពី​ម្នាក់​ទៅ​ម្នាក់ រហូត​ប្រែក្លាយ​កន្លែង​ខ្លះ​ទៅជាទីតាំង​ខារ៉ាអូខេ នឹង​ផ្ទះសំណាក់​ជាដើម ហើយ​ដី​ដែល​សេសសល់​បច្ចុប្បន្ន ប្រហែល​៨០​ហិច​តា​ប៉ុណ្ណោះ​៕​ ដោយ ​៖​ កូឡាប​

spot_img
×