Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្យុះ​ត្រូពិច​ដែល​សម្លាប់​មនុស្ស​រាប់រ​យ​នាក់ ​នៅ​ភី​លី​ពី​ន កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ភាគ​ខាងលិច​វៀតណាម​

spot_img

ព្យុះ​ត្រូពិច ឈ្មោះ ថេម​បិ​ន (Tembin) ដែល​គំរាមកំហែង​ប្រទេស​វៀតណាម​ខាងត្បូង បាន​បន្ថយឥទ្ធិពលរ​បស់​វា ហើយ​ព្យុះ​ដ៏​ខ្លាំងក្លា​នេះ​ត្រូវ​គេ​រំពឹងថា នឹងរ​សាយ​ក្នុង​រយៈពេល ៤៨​ម៉ោង​ទៀត​។

​បើ​តាម​មជ្ឍមណ្ឌល​ព្យាករណ៏​អាកាសធាត​បានឲ្យដឹង​ថា ព្យុះ ថេម​បិ​ន មាន​ល្បឿន ៩៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ព្យុះ​នេះ​កំពុង​ធ្វើដំណើរ​ទៅ​ទិស​ខាងលិច​ប្រទេស​វៀតណាម​។​

​ប្រជាជន​វៀតណាម​ជិត ១​លាន​នាក់​ត្រូវបាន​អាជ្ញាធរ​ប្រាប់​ឲ្យ​ត្រៀមខ្លួន ដើម្បី​ជន្លៀស​ចេញ និង​ជាង ៧០.០០០​នាក់​ទៀត ត្រូវ​ចាកចេញ​ពី​តំបន់​ទាបៗ​។​

​ព្យុះ​នេះ​ទើបតែ​បាន​ឆ្លងកាត់​ប្រទេស​ភី​លី​ពី​ន ហើយ​ឥទ្ធិពល​របស់​វា បានសម្លាប់​ប្រជាជន​ភី​លី​ពី​ន​យ៉ាងតិច ២៤០​នាក់​។ ក្រុម​ជួយសង្គ្រោះ​កំពុងតែបន្ត​រុករក​មនុស្ស​ដែល​បាត់​ខ្លួន​ជាង ១០០​នាក់​។​

​នៅក្នុង​ប្រទេស​វៀតណាម រដ្ឋាភិបាល​ក៏​បាន​ប្រាប់​ទុកជាមុន ដល់​កប៉ាល់​ដឹក​ប្រេង និង​ទូកឲ្យ​មានសុវត្ថិភាព និង​បាន​ព្រមាន​ដល់ ទូក​នេសាទ​ចំនួន ៦២.០០០​កុំឲ្យ​ចេញ​នេសា​ទនៅសមុទ្រ​៕ សុភ័ក្ត្រ​

 

spot_img
×