Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក សន្យា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា តាម​សំណើរ​រដ្ឋមន្ត្រី​

spot_img

​ភ្នំពេញ ​៖ លោកស្រី​នាយក​ប្រតិបត្តិ នៃ​ធនាគារ​ពិភពលោក ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ រវាង​ក្រសួង​សិកម្ម និង​ធនាគារ​ពិភពលោក ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែម​មួយ​កម្រិត​ទៀត និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា តាម​សំណើ​របស់​លោក​រដ្ឋមន្ត្រី​កសិកម្ម​។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ទទួល​ជួប​លោក​ស្រី Aparna Subramani នាយក​ប្រតិបត្តិ នៃ​ធនាគារ​ពិភពលោក និង​ជា​ប្រធាន​គណៈប្រតិភូ ក្រុមប្រឹក្សា​នាយក​ប្រតិបត្តិ​ធនាគារពិភពលោក ក្នុង​គោលបំណង​ពិភាក្សា អំពី​ដំណើរ​វិវត្តន៍​រីកចម្រើន នៃ​វិស័យ​កសិកម្ម និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា ក្នុង​វិស័យ​ដ៏​មាន​សារសំខាន់​នេះ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​ធនាគារពិភពលោក ដែល​បាន​ចូលរួម​យ៉ាង​សកម្ម ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​នេះ​តែម្តង ពី​ប្រទេស​ដែល​ខ្វះ​ស្បៀង សម្រាប់​ប្រជាជន មក​ជា​ប្រទេស​ដែល​មាន​អតិរេក​ស្បៀង និង​ផលិត​ផលិតផល​កសិកម្ម ដើម្បី​ធ្វើ​ការនាំចេញ​។ ទន្ទឹមនឹងនេះ វិសាលភាព​នៃ​ការអភិវឌ្ឍ​ក្នុង​វិស័យ​នេះ នៅ​មិនទាន់​អស់​សក្តានុពល​នោះទេ ដោយ​នៅ​មាន​បញ្ហា​ប្រឈម មួយចំនួន​ដែល​ក្រសួង និង​វិស័យ​កសិកម្ម​ទាំងមូល កំពុង​ជួបប្រទះ ដូចជា​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយ​មិន​ទាន់​ឆ្លើយតប​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។ បញ្ហា​ទាំងអស់​នេះ ជា​កត្តា​មួយ​សំខាន់​នាំឲ្យមាន ការប៉ះពាល់​ដល់ ការបំពេញ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ផលិតកម្ម​កសិកម្ម និង​ភាព​ប្រកួតប្រជែង​។ លោក​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម និង​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ ទន្ទឹម​នឹង​នេះ​សម្រេច ឲ្យបាន​នៃ​ចក្ខុវិស័យ​របស់​ប្រមុខ នៃ​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​ប្រទេសជាតិ ទៅ​ជា​ប្រទេស​ដែលមាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៥០ រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង ជា​សេនាធិការ​បាន ដាក់ចេញ​នូវ​គោលនយោបាយ និង​ផែនការ​សកម្មភាព​សំខាន់ៗ ដូច​ជា​ការលើកកម្ពស់​ទំនើបកម្ម​កសិកម្ម ការជំរុញ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា បង្កើន​ការសិក្សា​ស្រាវជ្រាវ​ពូជ​ដំណាំ សត្វ និង​វារីវប្បកម្ម ព្រមទាំង​ការលើកកម្ពស់​ប្រជា​សហគមន៍​តាម​រយៈ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​បង្កើន​សក្តានុពល​ធនធាន​មនុស្ស ជា​ពិសេស​យុវជន​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

​លោកស្រី Aparna Subramani បាន​ធ្វើ​ការកោតសរសើ​រ ចំពោះ​វឌ្ឍនភាព និង​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន ដែល​សមិទ្ធផល​ទាំងអស់នេះ បាន​ជួយ​ប្រែក្លាយ កម្រិត​ជីវភាព​របស់​ប្រជាជន​កម្ពុជា បាន​យ៉ាង​ល្អប្រសើរ ហើយ​លោក​ស្រី ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដែល​តែងតែ ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ ជាមួយ​ធនាគារពិភពលោក ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ លោកស្រី​ក៏​បាន​បង្ហាញ ពី​ចំណាប់អារម្មណ៍​ចំពោះ​បញ្ហា​ប្រឈម ដែល​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​ខាងលើ ដោយ​បញ្ជាក់​ថា ក្រុមការងារ​របស់​ធ​នាគារ​ពិភពលោក នឹង​យក​ទៅ​ពិនិត្យ និង​រក​ការជួយ​គាំទ្រ​ផង​ដែរ​។ ហើយ​លោក​ស្រី​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ រវាង​ក្រសួង​និង​ធនាគារ​ពិភពលោក ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែម​មួយ​កម្រិត​ទៀត តាមរយៈ​ជំនួប​នា​ថ្ងៃនេះ​ ៕​ ដោយ​៖​កូឡាប​

 

spot_img
×