Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី​រ៉ូ​ណា​ស្មី​ត ចេញ​របាយការណ៍ ១៤ ទំព័រ បញ្ចប់​បេសកកម្ម​លើ​ទឹកដី​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​លោកស្រី​រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​​ការណ៍បញ្ចប់​បេសកកម្ម​នៅ​លើ​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃ​ទី ១០-២៩ ខែ​ឧសភា​ឆ្នាំ ២០១៩ ​។​

​នៅក្នុង​របាយការណ៍ ១៤ ទំព័រ​លោកស្រី​រ៉ូ​ណា​ស្មី​ត​បាន​បញ្ជាក់ថា ៖ ​ខ្ញុំ​បាន​បញ្ចប់​បេសកកម្ម​លើក​ទី ៧ របស់ខ្ញុំ​ក្នុងនាម​ជា​អ្នក​រាយ​ការ​ណ៍ពិសេស​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ។ លោកស្រីថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ដែល​បាន​អញ្ជើញ​ខ្ញុំ​មក​បំពេញ​ទស្សនកិច្ច​នៅ​ទី​នេះ​និង​ឆន្ទៈ​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ច្រើន​រូប​ដែល​បាន​យក​ព្រម​ចូល​ប្រជុំ​ជាមួយ​ខ្ញុំ​នឹង​ពិភាក្សា​ដោយ​បើកចំហ​អំពី​សិទ្ធិមនុស្ស​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ប្រទេស​កម្ពុជា​។

​លោកស្រី​បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​បាន​ឃើញរ​ដ្ឋ​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នៃ​រាជរដ្ឋាភិបាល បាន​យក​ឱកាស​ចែករំលែក​ព័ត៌មាន​ពី​វឌ្ឍនភាព​ក្នុង​ការឆ្លើយតប​ទៅនឹង​អនុសាសន៍​កន្លងមករ​បស់​ខ្ញុំ ក៏​ដូចជា​ធ្វើ​បច្ចុប្បន្នភាព ​ស្ថាន​ភាព​វិវឌ្ឍន៍​រាប់​ចាប់តាំងពី​បេសកកម្ម​លើក​មុន​របស់​ខ្ញុំ​។ ក៏​បាន​ជួប​ប្រជុំ​ផង​ដែរ​ ជាមួយ​អ្នកពាក់ព័ន្ធ​ជាច្រើនរូប រួម​ទាំង​តំណាង​អង្គការ​សង្គម​ស៊ីវិល​សហគមន៍​ការទូត​ និង​ក្រុម​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ លើសពី​នេះ​នេះ​ខ្ញុំ​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​និង​ក្រុម​ប្រជាជន​មួយចំនួន​ដែល​បានដាក់​ញត្តិ​ឲ្យបាន​ស្នើសុំ​ជួប​ប្រជុំ​ជាមួយខ្ញុំ ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ដីធ្លី​អ្នក​ដទៃ​ទៀត​ទាក់ទង​ទៅនឹង​សេរីភាព​ក្នុង​ការបញ្ចេញមតិ​ការជួបប្រជុំ​ ៕​ ដោយ​ ៖ ​កូឡាប​

​ខាងក្រោម​នេះ​ជា​របាយការណ៍ ១៤ ទំព័រ ​៖​

spot_img
×