Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ទះបាញ់​ស្លាប់​ម្នាក់​និង​របួសធ្ងន់​២​នាក់ ពេល​និយាយ​ទូរស័ព្ទ មេឃ​កំពុង​ភ្លៀង​

spot_img

​កំពង់ឆ្នាំង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​​ហេតុ និង ២​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ​រន្ទះបាញ់ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ច្រូតស្រូវ​ពេល មេឃ​កំពុង​ភ្លៀង កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ។​

​ជនរងគ្រោះ​ឈ្មោះ​មាស សារុន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តាប៉ាង ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ​។ ចំណែក​ឯ​យុវជន​ ២​ នាក់​ទៀត ដែល​រងរបួស​ធ្ងន់ នៅ​មិនទាន់​ស្គាល់​ឈ្មោះ​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា​រស់នៅ​ក្នុង​ភូមិ​ឃុំ​​ជាមួយគ្នា​។ ជនរងគ្រោះ​ទាំង​៣​នាក់​បាន​នាំ​​គ្នា​ទៅ​ច្រូតស្រូវ​ប្រាំង ហើយ​ពេល​មេឃ​កំពុង​ភ្លៀង​ជនរងគ្រោះ​ប្រើ​ទូរស័ព្ទ​ខ​ល​ហៅ​គ្នា ក៏​ត្រូវ​រន្ទះបាញ់​ ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×