Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចាប់​កប៉ាល់​ដឹក​ទំនិញ​របស់​កូរ៉េខាងជើង ដោយ​ចោទ​ថា​ល្មើស​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​

spot_img

​សហរដ្ឋ​អា​មេ​រិច​បាន​ចាប់​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​របស់​កូរ៉េខាងជើង ដោយ​ចោទប្រកាន់​ថា​ ​បានល្មើស​ទៅ​នឹង​ទណ្ឌកម្ម ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​យុត្តិធ៌ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​ការចាប់​កប៉ាល់​របស់​កូរ៉េខាងជើង​នេះ ទំនង​ជា​ធ្វើឲ្យ​មាន​ភាព​តានតឹង​កើនឡើង​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​ពេល ក្នុង​ពេល​នេះ នៅពេលដែល​ការព្យាយាម​របស់​អា​មេ​រិច​ក្នុង​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​មិន​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ បាន​ជាប់គាំង ក្រោយពេល​កិច្ចប្រជុំ​កំពូល​បាន​បរាជ័យ​កាលពី​ខែ​កុម្ភៈ​កន្លងទៅ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​កប៉ាល់​នោះ​មានឈ្មោះ​ថា M/V Wise Honest ហើយ​វា​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹក​ធ្យូងថ្ម​ពី​កូរ៉េខាងជើង សម្រាប់​លក់​នៅក្នុង​ប្រទេស​ដទៃ ដូចជា​ចិន​ជាដើម​។

​អា​មេ​រិច និង​អង្គការ​សហប្រជាជាតិ​បាន​និយាយថា កូរ៉េ​ខាងជើង​បាន​ប្រើប្រាស់​ការលក់​ខុសច្បាប់ ដើម្បី​បាន​លុយ​យក​ទៅ​គាំទ្រ​ដល់​កម្មវិធី​ផលិត​អាវុធ និង​មី​ស៊ី​ល​របស់ខ្លួន​។​

​សូមបញ្ជាក់​ថា កប៉ាល់ M/V Wise Honest គឺជា​កប៉ាល់​ដឹក​ទំនិញ​ដ៏​ធំ​បំផុត​ទី ២​របស់​កូរ៉េ​ខាងជើង ដែល​អាច​មាន​សមត្ថភាព​ដឹក​ទំនិញ​បាន​រាប់​ម៊ឺន​តោន​។ ព្រះ​រាជ្យ​អាជ្ញា​អា​មេ​រិច បាន​និយាយថា កប៉ាល់​នោះ​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ដឹក​គ្រឿងចក្រ​ធ្ងន់ៗ​ចូល​កូរ៉េខាងជើង​ផងដែរ រួម​មាន​ការដឹក​ដែល​ទម្ងន់ ៤១២.៥៨៤​គីឡូក្រាម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×