Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈូង​សមុទ្រ​ដ៏​ស្រស់ស្អាត​មួយ​ របស់​ថៃ​ត្រូវ​បិទ​មិន​ឲ្យ​ភ្ញៀវ​ទៅ​លេង​រហូតដល់​ឆ្នាំ ២០២១ ដើម្បី​ឲ្យ​បរិស្ថាន​ត្រឡប់​មក​ដូចដើម​វិញ​

spot_img

​ប្រទេស​ថៃ​បាន​បន្ថែម​រយៈពេល​បិទ​ឈូង​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់ខ្លួន ដោយ​មិន​អនុញ្ញាតឲ្យ​ភ្ញៀវទេសចរទៅ​លេង​រហូតដល់​ឆ្នាំ ២០២១ ដើម្បី​អោយ​បរិស្ថាន​ប្រែ​មក​ល្អ​ដូច​ដើម​វិញ​។​

​ឈូង​សមុទ្រ​ម៉ា​យ៉ា (Maya) ដែល​ស្ថិត​នៅលើ​កោះ Phi Phi Leh ត្រូវ​បាន​បិទ​បណ្តោះអាសន្ន​កាលពី​​ឆ្នាំមុន ដោយសារតែ​មាន​ចំនួន​អ្នកទេសចរ​ទៅ​លេង​យ៉ាងច្រើន​ដែល​ជា​ហេតុ​ធ្វើឲ្យ​មាន​ការបំផ្លាញ​​បរិស្ថាន​យ៉ាងខ្លាំង​។​

​មុន​ពេល​បិទ មាន​អ្នកទេសចរ​ទៅលេង​ឈូង​សមុទ្រ​នោះ​ចំនួន ៥.០០០​នាក់ ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើឲ្យ​មាន​ការបំផ្លាញ​បរិស្ថាន​យ៉ាងខ្លាំង ដូចជា​ធ្វើឲ្យ​ផ្កាថ្ម​ងាប់​ជា​ច្រើន​។​

​អាជ្ញាធរ​ថៃ​បាន​បន្ថែម​ពេលវេលា​បិទ​វា​រយៈពេល ២​ឆ្នាំ ដើម្បី​ទុក​ពេល​ឲ្យ​បរិស្ថាន​នៅ​ទីនោះ​ត្រឡប់​ទៅកាន់​ភាពប្រសើរ​ឡើង​វិញ​។​

​ឈូង​សមុទ្រ​នោះ​ទទួល​បាន​ភាពល្បីល្បាញ និង​ការទាក់ទាញ​យ៉ាងខ្លាំង ក្រោយពេល​លេច​ក្នុង​ខ្សែភាពយន្ត​ដ៏​ល្បី​គឺ​រឿង The Beach​។​

​ចាប់តាំងពី​មាន​ការបិទ​ឈូង​សមុទ្រ​កាលពី​ឆ្នាំមុន​មក គេ​សង្កេតឃើញ​ថា​បរិស្ថាន​ហាក់​ប្រសើរ​ជាង​មុន ដោយ​គេ​សង្កេតឃើញ​មាន​ត្រី​ឆ្លាម​ជាច្រើន​ហែល​លេង​នៅ​ទីនោះ​។​

​មន្ត្រី​នាយកដ្ឋាន​ឧទ្យាន​ជាតិ​ថៃ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ដូច្នេះ​ថា នៅពេល​ឈូង​សមុទ្រ​នោះ​បើក​វិញ អាជ្ញាធរ​នឹង​កំរិត​ចំនួន​អ្នកទេសចរ​ទៅលេង ហើយ​ទូក​វិញ​មិន​ត្រូវបាន​អនុញ្ញាតអោយ​ចូល​ចត​នៅ​ដែនទឹក​របស់​ឈូង​សមុទ្រ​នោះ​ឡើយ ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

 

spot_img
×