Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សុខ ទូច ចូល​បំភ្លឺ​នៅ​តុលាការ តាម​ការកំណត់​

spot_img

​ភ្នំពេញ ​៖ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ចូល ទៅកាន់​តុលាការ ដើម្បី​ឆ្លើយបំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​នេះហើយ ដើម្បី​ឆ្លើយតប​ទៅ​នឹង​បណ្តឹង​របស់គណបក្ស​ខ្មែរ​ក្រោក ពាក់ព័ន្ធ​នឹង​សំណុំរឿង​កោះត្រល់ ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម​។​

​លោក​បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវការ​ថា បណ្តឹង​នេះ​ជា​រឿង​ចម្លែក​សម្រាប់​លោក ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ពុំ​បាន​ព្រួយបារម្ភ ចំពោះ​ការប្តឹង​ពី​គណបក្ស​ខ្មែរ​ក្រោក​នេះឡើយ​។ លោក​អះអាង​បន្តថា លោក​នឹង​មាន​ចំណាត់ការ តវ៉ា​ផ្លូវច្បាប់​ទៅ​គណបក្ស​ខ្មែរ​ក្រោក​វិញ​ផង​ដែរ ដើម្បី​តប​ទៅ​នឹង​ការ​បង្ខូច​កិត្តិយស​របស់​លោក​។​

​សូមបញ្ជាក់​ថា កាលពី​ឆ្នាំ​២០១៨ លោក សុខ សុវណ្ណ​វឌ្ឍនា សារ​ពង្ស ហៅ​វីល្លាម ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ បានប្រកាស​ប្តឹង​លោក សុខ ទូច ដោយ​ចោទ​ថា បណ្ឌិត​រូបនេះ​បាន​ធ្វើ​អត្ថាធិប្បាយ ញុះញង់​ឲ្យ​រាជរដ្ឋាភិបាល​ចាប់លោ​ក ដាក់ពន្ធនាគារ ក្នុង​សកម្មភាព​ប្រមូល​ស្នាម​មេដៃ តវ៉ា​យក​កោះត្រល់ ដែល​បាន​ធ្លាក់ ទៅ​ក្នុង​ការគ្រប់គ្រងរ​បស់​វៀតណាម​។​

​លោក ម៉ាក ធី​បុត្រ អនុប្រធាន​គណបក្ស​ខ្មែរ​ក្រោក​​ចាត់ទុក​ទង្វើ​របស់​លោក​សុខ​ទូច ជាការ​ធ្វេី​ឲ្យ​យុទ្ធនាការ​ស្នាម​មេដៃ​មួយ​ដើ​ម្បី​កោះត្រល់​រាំងស្ទះ ព្រោះ​ពលរដ្ឋ​ភ័យ​ខ្លាច​មិន​ហ៊ាន​ចូលរួម​ក្នុង​យុទ្ធនាការ​នោះ ចំណុច​នេះ លោក​សុខ​ទូច​ត្រូវ​ទទួលខុស ត្រូវ​មុខ​ប្រវត្តិសាស្ត្រ ។​

​លោក​បាន​លេីក​ឡើង​ថា ៖ ឥឡូវ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ល្មម​ស្គាល់​តុលាការ​ម្ដង​ហើយ ដោយសារ​សម្ដី​បណ្ឌិត​រូប​នេះ​គំរាម​មកលេី​យុទ្ធនាការ​រក​ស្នាម​មេដៃ​១​ដើម្បី​កោះត្រល់ ទេីប​ធ្វេី​ឲ្យ​មហាជន​ភ័យរ​អាចំ​ពោះការ​ចូល​រួម​ផ្ដិតមេដៃ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ​ចំពោះ​បញ្ហា​ជាតិ​ទឹកដី ! ជាហេតុ​នាំ​អោយ​យុទ្ធនាការ​របស់​គណបក្ស​ខ្មែរ​ក្រោក​យឺតយ៉ាវ​មិន​រលូន​តាម​ការគ្រោងទុក ។​

​ការប្រឈមមុខ​ចំពោះ​តុលាការ​ជា​រឿង​មួយ​ផ្សេង តែ​ការប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ​របស់​លោក​បណ្ឌិត​រូប​នេះ​ជា​រឿង​មួយ​ផ្សឹង​។ ដែល​លោក​ត្រូវ​ប្រឈម​ជា​ចាំបាច់​បំផុត​ចំពោះ​យុទ្ធនាការ​ជាតិនិយម

​មិន​គួរ​មាន​ជន​ដែល​ចេះដឹង​ដូច​លោក​មក​យកជេីងរាទឹក​នោះទេ ជា​ច្រេី​ន​ដងណាស់​ចំពោះ​សម្ដី​វិភាគ​របស់លោក​មិន​ដែល​ផ្ដល់​ការ​ចំណេញ​ដល់​កម្ពុជា​ទេ​ជាក់ស្ដែង​ដូចជា​ករណី​លោក​ចោទ សម្ដេច ហេង សំរិន ថា​បង្កេីត​ភូមិនៅ​លេីទឹក​ដី​យួន​ជា​ពាក្យ​មិន​គួរ​និយាយ​! មិន​ខុស​ពី​ករណី​រារាំង​ដំណេីរ​ការ​យុទ្ធនាកា​រ​ស្នាម​មេដៃ​ដើម្បី​កោះ​ត្រល់​នេះ​ទេ ។​

​គូសបញ្ជាក់​ផងដែរ​ថា បណ្ដឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​ចំពោះ​លោក សុខ​ទូច គឺ​២ ករណី មាន​បទ ញុះញុង់​អោយ​ប្រព្រឹត្យ​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការបំពេញ​មុខងារ​សាធារណៈ ! សូម​ពិនិត្យឡេីងវិញ ចំពោះ​កំហុសឆ្គង​ត្រង់​ពាក្យ កុបកម្ម ! គណបក្ស​មិន​បាន​ប្ដឹង​ពី​បទ​កុបកម្ម​នោះទេ ៕​ ​ដោយ ​៖​ កូឡាប​

spot_img
×