Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ថា មិន​ចង់​មាន​សង្គ្រាម​ជាមួយ​អុីរ៉ង​ទេ ប៉ុន្តែ​អាច​នឹង​វាយ បើ​អុីរ៉ងបង្ករឿង​

spot_img

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo បាន​ថ្លែងថា រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ មិន​ចង់​មាន​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ងនោះទេ ប៉ុន្តែ​គាត់​បាន​ព្រមាន​ថា​នឹង​ធ្វើការ​វាយបក​វិញ ប្រសិន​ជា​អ៊ីរ៉ងធ្វើ​ការវាយប្រហារ​។​

​លោក​ថ្លែង​នៅក្នុង​សេចក្តី​ប្រកា​ថា “​អ៊ីរ៉ងបាន​ចូលរួម​ក្នុង​សកម្មភាព​គំរាមកំហែង​ជាច្រើន​ក្នុង​រយៈពេល​​ប៉ុន្មាន​សប្តាហ៍​នេះ​។ របប​នៅក្នុង​រដ្ឋធានី​តេ​ហេ​រ៉ង (Tehran) គួរ​យល់ថា រាល់​ការវាយប្រហារ​ទាំងឡាយ​របស់​ពួកគេ​ប្រឆាំង​នឹង​ផលប្រយោជន៍ ឬ​ប្រជាជន​អា​មេ​រិច ពួកគេ​នឹង​ទទួលរង​ការវាយប្រហារ​បក​វិញ​”​។​

​លោក​ថ្លែង​បន្ថែមទៀតថា “​ដូច​ដែល​ប្រធានាធិបតី​ត្រាំ​ថ្លែង​បញ្ជាក់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា គាត់​កំពុង​រង​ការ​ថ្ងៃមួយ​ដើម្បី​ជួប​ពិភាក្សា​ជាមួយនឹង​មេដឹកនាំ​អ៊ីរ៉ង​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង និង​បោះ​ជំ​ហ៊ាន​ទៅ​ដើម្បី​ផ្តល់​អនាគត​ល្អ​ដែល​ខ្លួន​សម​នឹង​ទទួលបាន​”​។​

​សូមបញ្ជាក់​ថា ការព្រមាន​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អា​មេ​រិច​នេះ​កើតឡើង ក្រោយពេល​អា​មេ​រិច​បាន​បញ្ជូល​នាវា​ដឹក​យន្តហោះ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដ៏​មាន​ឥទ្ធិពល​ទៅកាន់​ឈូង​សមុទ្រ​ក្បែរ​អ៊ីរ៉ង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×