Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស្នើសុំ​ប្រជាពលរដ្ឋ កុំ​ចូលរួម​សកម្មភាព​ទាំងឡាយ​ណា ដែល​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សន្តិភាព​

spot_img

បន្ទាយមានជ័យ ​៖ សម្ដេច​ក្រឡាហោម បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន អប់រំ​ណែនាំ​ប្រជាពលរដ្ឋ នៅ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ចៀសវាង កុំឲ្យ​ចូលរួម​ក្នុង សកម្មភាព​ទាំងឡាយ​ណា ដែល​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សន្តិភាព និង អំពី​ផលវិបាក នៃ​ការផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការធ្វើ​សកម្មភាព​ពណ៌​។ សម្ដេច​ក្រឡាហោម​សខេង​បាន​ថ្លែង​បែបនេះ ក្នុងឱកាស​តែងតាំង អភិបាល​ខេត្ត​បន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ​ឧសភា​ឆ្នាំ ២០១៩ នេះ​គឺ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ឲ្យ​ពង្រឹងសន្តិភាព និង​ស្ថេរភាព​នយោបាយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។ សម្ដេច​ក្រឡាហោម ក៏​បាន​ស្នើ​ឲ្យ​ជនរួមជាតិ ត្រូវ​ខិតខំ​រួម​គ្នា​បន្ត​រក្សា​ការពារ​សុខសន្តិភាព ស្ថេរភាព នយោបាយ រក្សា​ឲ្យបាន​គត់​មត់​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​ជាតិ ដោយ​រួម​គ្នា​ការពារ ប្រឆាំង​ដាច់ខាត និង​ទប់ស្កាត់ នៅ​រាល់​សកម្មភាព​ពី​ខាងក្រៅ​ក្នុង​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ​យើង​តាម​គ្រប់​រូបភាព​។ ត្រូវ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យ​ថា​ខាងតែបាន នូវ​រាល់​សកម្មភាព​ប៉ុនប៉ង គ្រប់​រូបភាព ដែល​ធ្វើឲ្យ​កម្ពុជា​យើង ធ្លាក់​ចូល​ក្នុងស្ថានភាព​​សង្គ្រាម ភាពចលាចល និង​ភាពវឹកវរ​ក្នុងសង្គម ដែល​រៀបចំ​ដោយ ក្រុមប្រឆាំង​ខុសច្បាប់​មួយចំនួន​តូច​។​

​សម្ដេច​ក្រឡាហោម បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ នៅ​គ្រប់​មជ្ឈដ្ឋាន ឲ្យ​ចៀសវាង កុំឲ្យ​ចូលរួម​ក្នុង សកម្មភាព​ទាំងឡាយ​ណា ដែល​ខុសច្បាប់ និង​ប៉ះពាល់​ដល់​សន្តិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សង្គមជាតិ ជា​ពិសេស​ត្រូវ​ខិតខំ​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន អំពី​ផលវិបាក នៃ​ការផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការធ្វើ​សកម្មភាព​ពណ៌ បដិវត្តន៍​ពណ៌ ដែល​ជា​សកម្មភាព​ខុស​ច្បាប់ និង​ការចូលរួម​សកម្មភាព​ខុសច្បាប់ ផ្សេងៗ​ទៀត​។ សម្ដេច​ក្រឡាហោម​សខេង ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា ប្តេជ្ញាចិត្ត​ថែរក្សា​សុខសន្តិភាព នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ ដោយ​៖​កូឡាប​

spot_img
×