Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​បាន​ឃាតករ​ជា​ប្រុស​ស្នេហ៍ ករណី​ឃាតកម្ម​រឹត​ក​សម្លាប់ ស្រី​ស្នេហ៍​ដែល​មាន​ប្ដី​ហើយ ក្នុងផ្ទះ​សំណាក់​រំ​ចង់ អ្នក​លឿង​ត្រើយ​ខាងកើត​

spot_img

​ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ម្នាក់ ជា​ឃាតករ​យក​ខ្សែ​រឹត​ក​សម្លាប់​ស្រី​ស្នេហ៍ ពេល​នាំគ្នា​ឡើង​ផ្ទះសំណាក់ ដើម្បី​រួម​រ័ក្ស ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ ។ បន្ទាប់​ពី​ចាប់ខ្លួន​សមត្ថកិច្ច​បាន​នាំខ្លួន​ឃាតករ ទៅ​ធ្វើ​ត្រាប់ អំពី​សកម្មភាព​របស់​ខ្លួន ដែល​ប្រព្រឹត្ត ឈាន​ដល់​សម្លាប់​គូស្នេហ៍​របស់ខ្លួន ហើយ​ប្លន់​យក​ទ្រព្យសម្បត្តិ លុយ គ្រឿងអលង្កា​ជាច្រើន​។

​ស្ត្រី​ដែល​ស្លាប់​នោះ​ត្រូវ​គេ​រាយការណ៍​ថា មាន​ប្តី​ជា​មន្ត្រី​អាវុធហត្ថ​ស្រុក​លើកដែក ហើយ​នាង​បាន ផិតក្បត់​ស្វាមី​ខ្លួន មក​លួច​ទាក់ទង​ជាមួយនឹង​ប្រុស​ស្នេហ៍​ដែល​ជា​ឃាតករ​នោះ ។ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង​វែកមុខ​ និង​ចាប់​ឃាត់ខ្លួន​បាន​ហើយ នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា​នេះ ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ ក្នុងពេល​ជាមួយគ្នា​ដែរ កម្លាំង​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​ជា ជាង អាយុ 30 ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។ សមត្ថកិច្ច​អាវុធហត្ថ​កំពុង ស្ថិត​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ និង​សួរចម្លើយ​ជនសង្ស័យ ដើម្បី​ដឹង​ពី​មូលហេតុ​ពិត​នៃ​អំពើ​ឃាតកម្ម​នេះ​។​

​គួររំលឹកថា នៅក្នុង​បន្ទប់​លេខ 207 ផ្ទះសំណាក់​រំ​ចង់ កាលពី​ល្ងាច​ថ្ងៃទី 8 ឧសភា កន្លងទៅ ដែល​ស្ថិត​ក្នុង​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​៤​ល្ងាច មាន​ហេតុការណ៍​ប្រទះឃើញ​ស្ត្រី​ខាងលើ​បាន​ស្លាប់ ។​

​ករណី​ឃាតកម្ម ស្ត្រី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ផែ ស្រី​ម៉ាក់ អាយុ 25 ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ ផែ ស្រី​ម៉ាក់ អាយុ 25 ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។ ចំណែក​មូលហេតុ​នៃ​ការស្លាប់ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គឺជា​ករណី​ឃាតកម្ម ដោយសារ​តែ​ពេល​ពិនិត្យ​លើ​ដងខ្លួន​សាកសព ចំណុច​ត្រង់​ក គេ​បាន​ឃើញ​មាន​ស្លាកស្នាម​ត្រូវបាន​រឹត​និង​ខ្សែ​អ្វីមួយ រហូត​ដល់​ស្ត្រី​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​។

​ចំពោះ​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់បាន​ថា កើតឡើង​ដោយសារតែ​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​គេ​សន្និដ្ឋានថា ឃាតករ​គឺជា​ប្រុស​ស្នេហ៍​របស់​ស្ត្រី​រងគ្រោះ ដែល​មក​ជួល​បន្ទប់ដេក​ជាមួយគ្នា ហើយ​បាន​ចេញ​ទៅ​វិញ​បាត់ មុនពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​ប្រមាណ​ជា​១០​នាទី​។

​បើ​តាម​ការអះអាង​របស់​ម្ចាស់ផ្ទះ​សំណា​ក់រំ​ចង់ ជា​ផ្ទះកើតហេតុ​បានអោយដឹងថា នៅវេលា​ម៉ោង​៣​រសៀល ស្ត្រី​រងគ្រោះ​រួមជាមួយ​និង​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម្នាក់​មួយ បាន​មក​ជួល​បន្ទប់​មួយ​ដោយ​ប្រាប់ថា ជួល​មួយ​ម៉ោង លុះ​មួយ​ម៉ោង​ក្រោយមក ក៏​ឃើញ​បុរស​ម្នាក់​នោះ​ចេញ​ទៅ​វិញ​តែ​ម្នាក់ឯង ក្នុង​អាកប្បកិរិយា​ប្រញាប់ប្រញាល់​និង​ភ័យ​ស្លន់ស្លោ​។​

​ដោយ​មាន​ការសង្ស័យ​ម្ចាស់ផ្ទះ​ក៏​ចូល​ទៅ​មើល​ក្នុង​បន្ទប់​ដែល​អ្នក​ទាំង​២​ដេក ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​រងគ្រោះ​ដេក​ស្លាប់​បាត់​ទៅ​ហើយ ទើប​មាន​ការភ្ញាក់ផ្អើល​ឆោឡោ​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​តែ​ម្តង​៕​ ដោយ ​៖​ កូឡាប​

 

spot_img
×