Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាណាដា​បណ្តេញ​ឯកអគ្គរដ្ឋទូត​វេ​ណេ​ស៊ុយអេ​ឡា​ចេញពី​ប្រទេស ដើម្បី​សងសឹក​ទៅនឹង​វិធានការ​ដូចគ្នា​

spot_img

​ប្រទេស​កាណាដា​នឹង​បណ្តេញ​ឯកអគ្គរដ្ឋទូត​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា ចេញពី​ប្រទេស ដែល​វិធានការ​នេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​វិធានការ​ដូច​គ្នា​របស់​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា Chrystia Freeland កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។

រដ្ឋមន្រ្តីក្រសួងការបរទេសកាណាដា Chrystia Freeland​

​កាលពី ២​ថ្ងៃមុន ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា បាន​បណ្តេញ​ឯកអគ្គរដ្ឋទូត​ប្រទេស​កាណាដា​ចេញពី​ប្រទេស ដោយសារតែ​អ្នកការទូត​រូបនោះ​បាន​រិះគន់​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​។​

​ប្រទេស​នៅ​តំបន់​បជ្ឍិម និង​អា​មេ​រិច​ឡាទីន​បានចាប់ផ្តើម​រិះគន់​កាន់តែ​ខ្លាំង​ឡើង លើ​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា Nicolas Maduro នៅក្នុង​ឆ្នាំនេះ ដោយ​បាន​ធ្វើ​ការចោទប្រកាន់​គាត់​ថា​បាន​ជាន់ឈ្លី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។​

​ប៉ុន្តែ​ប្រទេស​នេះ​បាន​និយាយថា រដ្ឋាភិបាល​របស់​ប្រទេស​ដទៃ កំពុង​ព្យាយាម​លើកទឹកចិត្ត​ឲ្យមាន​រដ្ឋប្រហារ​ស្នាំនិយម​។ នៅ​ថ្ងៃ​សៅរិ៍​កន្លងនេះដែរ វេ​ណេ​ស៊ុយអេ​ឡា​ក៏​បាន​បណ្តេញ​ឯកអគ្គ​រដ្ឋទូត​ប្រេ​ស៊ី​ល​ចេញ​ផងដែរ​។​

​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​បាន​ដក​ឯកអគ្គរដ្ឋទូត​ខ្លួន​ចេញពី​ប្រទេស​កាណាដា​រួចមកហើយ ដើម្បី​ជា​ការតវ៉ា​ទៅ​នឹង​ទណ្ឌកម្ម​ដែល​ប្រទេស​កាណាដា​បានដាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​របស់​លោក Nicolas Maduro កាលពី​ខែ​កញ្ញា​។​

​នៅក្នុង​សេចក្តីប្រកាស រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា បាន​និយាយថា ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា មិន​ត្រូវ​បាន​ស្វា​គម​ន៏​ឲ្យមក​កាន់​ប្រទេស​កាណាដា​ទៀតឡើយ​។​

​ប្រទេស​កា​ណា​គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក ១២​ប្រទេស ដែល​បាន​ព្យាយាម​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​៕ សុភ័ក្ត្រ​

 

spot_img
×