Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ុន ជា ស្នើ​សុំ​លេខ​ទូរស័ព្ទ​ពី​ក្រុមហ៊ុន​ទ្រី​ភាព ដើម្បី​ទុក​ខ​ល ពេល​ច្រាំងទន្លេ​បាក់ ក្នុង​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទន្លេ​ចិញ្ចឹម​ទន្លេ​

spot_img

​ភ្នំពេញ ​៖ ក្រុមហ៊ុន ទ្រី ភាព អេន​ជី​នារីង និង​ខន​ស្ត្រា​ក់សិន ដែល​មាន​លោក​ឧកញ៉ា​ទ្រី​ភាព ជា​ប្រធាន​ក្រុមហ៊ុន បាន​ស្នើ​សុំ​គោលការណ៍ អនុញ្ញាត​ពី​រាជ​រដ្ឋ​ជ​រដ្ឋាភិបាល ដើម្បី​ពី​ចុះ​សិក្សា បូម​ស្តារ និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ( ក្អម​សំណ ) រហូត​ដល់​ចំណុច​ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ចាម ក្រចេះ និង​ទន្លេបាសាក់ តាម​គោលការណ៍ “​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ​”​។ ចំពោះ​ការស្នើសុំ​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ជូន​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្តល់​មតិ​។​

​ជាមួយ​នឹង​សំណើ​របស់​ក្រុមហ៊ុន​ទ្រី​ភាព​នោះ ហើយ​ត្រូវបាន​បណ្ដាញសារព័ត៌មាន ជាច្រើន​ចុះផ្សាយ​ព្រោងព្រាត ក៏​មាន​លោក ហ៊ុន ជា ដែល​ជា​ក្មួយ​របស់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ចូលខ្លួន​មក​បញ្ចេញមតិ​យោបល់​ពាក់​ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន​ទ្រី​ភាព​នេះ​ផងដែរ​។ ដោយ​នៅ​ថ្ងៃ​ទី 10 ខែ​ឧសភា​នេះ លោក​ហ៊ុន ជា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​របស់​លោកថា ” ធានារ៉ាប់រង​ទន្លេ “​។ លោក​ហ៊ុន​ជា​បាន​បន្ថែមទៀតថា “​អាច​និយាយថា​វា​ជា​ប្រវត្តិ​សា​ស្ដ ហើយ​ដែល​ជនជាតិ​ខ្មែរ​ពឹងពាក់​ទៅ​នឹង​ទន្លេ ព្រោះ​ប្រទេស​កម្ពុជា ជា​ប្រទេស​កសិកម្ម ដែល​មាន​ប្រព័ន្ធ​ធារាសាស្ដ្រ​ធម្មជាតិ និង ប្រព័ន្ធ​ផ្លូវទឹក​ជាច្រើន​ដូចជា ទន្លេសាប ទន្លេមេគង្គ ទន្លេមេគង្គ​លើ​
​ទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ហើយ​ទន្លេ​ទាំងនោះ រស់នៅ​បែប​ធម្មជាតិ និង​បាន​ផ្ដល់​ផល​ជាច្រើន​សំរាប់​បងប្អូន​ខ្មែរ​។​
​ហើយ​ឥឡូវ គេ​ប្រុង​បង្កើត​ទន្លេ អោយ​ចិញ្ចឹម​ទន្លេ វិញ​!!!!!……​។​

​លោក​ហ៊ុន ជា ក៏​ជា​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​ផង​ដែរ​នោះ បានបញ្ជាក់​ថា “​បើ​ទន្លេ​ចេះ​ចិញ្ចឹម​ទន្លេ​មែន ឲ្យ​ខ្ញុំ​សុំ​លេខ​ទាក់ទង បង​ទន្លេ​មួយ​ផង ព្រោះ​ពេល​មាន​បញ្ហា ” បាក់​ច្រាំង​ទន្លេ ” ស្រួល​ខ​ល​ហៅ​មក​និយាយ​គ្នា បើ​មិនចឹង​ទេ ដឹង​តែ​បកស្រាយ​ថា​ការបាក់​ច្រាំង​អី​នឹង មក​ពី​ធម្មជាតិ អ្នក​ធ្វើ​ទៀតហើយ​។ យុទ្ធសាស្ដ្រ ” កន្ទេល​ធំ បន្លំ​ដេក “, ពេញនិយម​ណាស់​……​កុំ​ព្រោះតែ​ផលប្រយោជន៍ របស់​មនុស្ស​មួយ​ក្រុម ធ្វើឲ្យ​បាត់បង់​ធនធានធម្មជាតិ និង​ធ្វើឲ្យ​ប្រជាជន​ក្រីក្រ​ដែល​រស់នៅ​អាស្រ័យ​ផល និង​ទន្លេ​រង​ទុក្ខ លោក​ព្រះ​។ ចេះ​រក​នឹកឃើញ​អា​ហូត​ម៉ងយាយ​ទៅ​!!!!!!​។ ការព្រួយបារម្ភ​ពី​ខ្ញុំ​”​។​

​ក្រុមហ៊ុន​ទ្រី​ភាព អេន​ជី​នារីង និង​ខន​ស្ត្រា​ក់សិន ដែល​គេ​ស្គាល់​ថា​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ទ្រី ភាព គ្រុប របស់​ឧកញ៉ា​ទ្រី ភាព បាន​ដាក់​ពាក្យ​ស្នើសុំ​ទៅ​កាន់ រាជរដ្ឋាភិបាល​ដើម្បី បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម ដោយ​សន្យា​ស្ថាបនា​ច្រាំងទន្លេ​។​

​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សូម​ជម្រាប​ជូន រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្នុង​ករណី​សំណើ​សុំ​គោលការណ៍ អនុញ្ញាត​ចុះ​សិក្សា និង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់ពី​ចំណុច​មាត់​ច្រក​ព្រំដែន កម្ពុជា​វៀតណាម (​ក្អម​សំណរ​) រហូត​ដល់​ចំណុច ភូមិសាស្ត្រ​ព្រំប្រទល់​ខេត្ត​កំពង់ចាម ក្រចេះ និង​ទន្លេបាសាក់ តាម​គោលការណ៍​យុទ្ធសាស្ត្រ​ទន្លេ​ចិញ្ចឹម​ទន្លេ​។​

​បើ​តាម​គណៈរដ្ឋមន្ត្រី​សំណើ​នេះ​យោង​តាម​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចុះ​ថ្ងៃទី 1 ខែ​ឧសភា ឆ្នាំ 2019​។​

​បើតាម​ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាល ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី លឹម គានហោ ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ផ្ដល់​មតិ​៕ ដោយ​៖​កូឡាប​

 

spot_img
×