Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិញ្ញាបនបត្រ​ចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ជា​ផ្លូវការ សម្រាប់​ផ​លលិត​ផល​ស្ករត្នោត​កំពង់ស្ពឺ

spot_img

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ១០ ឧសភា ឆ្នាំ ២០១៩ ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ពី​វិញ្ញាបនបត្រ​ចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ជា​ផ្លូវការ សម្រាប់​ផ​លលិត​ផល​ស្ករត្នោត​កំពង់ស្ពឺ បច្ចុប្បន្ន​បាន​ដល់ដៃ​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​។​

​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៩ នេះ លោក ​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប រួម​នឹង​លោក ទេសរដ្ឋមន្ត្រី លី ធុជ និង​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី ក្រសួង​ពាណិជ្ជកម្ម​កម្ពុ​ជា បាន​ប្រគល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​សម្រាប់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ជូន​លោក សំ សារឿ​ន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​។​

ឯកអគ្គរដ្ឋទូត George Edgar មានប្រសាសន៍ថា “​សហភាព​អឺរ៉ុប សូម​អបអរសាទរ​ចំពោះ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​របស់​កម្ពុជា ដែល​បាន​ទទួល​ជោគជ័យ ក្នុង​ការចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប ហើយ​រីករាយ​ក្នុង​ការ​បន្ត​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ថ្មីៗ​បន្ថែមទៀត​។ ការចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ដើម្បី​ទទួលបាន​ការការពារ​បែបនេះ ជួយ​ធានា​ឱ្យមាន​ការផ្តល់​អត្ថ​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​អ្នក​ផលិត និង​ការពារ​តំបន់​ជនបទ ព្រមទាំង​ផ្តល់​នូវ​សក្តានុពល​យ៉ាង​ធំធេង​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​”

​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ បាន​ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ២០១៩​។ នេះ មានន័យ​ថា មានតែ​ស្ករត្នោត​ដែល​មាន​សញ្ញា​សម្គាល់​ពីស​មាគ​ម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ប៉ុណ្ណោះ ដែល​អាច​ដាក់​លក់​ដោយ​ប្រើ​ឈ្មោះ​បែប​នេះ​នៅ​អឺរ៉ុប​។ ប្រការនេះ គួរ​ជួយ​ដល់​ការផ្សព្វផ្សាយ​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ ថា​ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់ និង​មាន​តម្លៃ​ខ្ពស់​។ ការចុះបញ្ជី​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​នេះ ធ្វើឡើង​បន្ទាប់​ពី​ការចុះបញ្ជី​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​ដែល​ទទួលបាន​ការការពា​រ​សម្រាប់​ម្រេច​កំពត កាលពី​ឆ្នាំ ២០១៦៕​ ដោយ​៖​កូឡាប​

spot_img
×