Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកា​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​!

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ នឹង​ដឹកនាំ​សមាជិក​សមាជិកា របស់ខ្លួន ដើម្បី​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែល​ខ្វះ​ឈាម​សម្រាប់​ផ្តល់ជូន​អ្នកជំងឺ​មាន​ជីវភាព​ក្រីក្រ ហើយ​ខ្វះ​លទ្ធភាព​រក​ឈាម ឬ​ទិញ​ឈាម ​។​

​លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​ស​ម្ព័​ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ដោយសារ​មន្ទីរពេទ្យ​មាន​កង្វះខាត​ប្រភេទ​ឈាម​មួយចំនួន សម្រាប់​ផ្តល់ជូន​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​នោះ​។ លោក​ថា នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា ឆ្នាំ​២០១៩​ស្អែក​នេះ នឹងមាន​ពិធី​ប្រមូលផ្តុំ​បរិច្ចាក​ឈាម ជា​លក្ខណៈ​ស្ម័គ្រចិត្ត​មួយ ដើម្បី​ផ្តល់​ឈាម​មនុស្ស​ធ៌​ម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ លោក​ឧកញ៉ា វណ្ណ សុខ​ហេង ដែលជា​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ផង​នោះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់​ពន្ធ​នា​មា ជាពិសេស លោក​-​លោកស្រី ដែលជា​ប្រធាន​-​អនុប្រធាន​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់ នា​ខេត្ត​ព្រះសីហនុ សូមមេត្តា​ជួយ​កៀងគរ​សមាជិក​ស្ម័គ្រចិត្ត របស់ខ្លួន ឲ្យ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ឬ​យ៉ាងហោចណាស់ ក្នុង​មួយ​ស្ថាប័ន​ឲ្យ​បាន ៥​នាក់ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ចាប់​វេលា​ម៉ោង ៨​ព្រឹក​តទៅ​។​

​លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ថ្លែង​សាទរ ចំពោះ​សកម្មភាព​មនុស្សធម៌ របស់​សមាជិក​សមាជិកា សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​មក​ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ជា​បន្ត​បន្ទាប់​មកនេះ​។ លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា វា​ជា​លើក​ទី​៤ ហើយ​ដែល លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សមាជិក​មក​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​អាយុជីវិត​មនុស្ស ស្របពេល​មន្ទីរពេទ្យ​នេះ ត្រូវការ​ឈាម​ប្រើប្រាស់​ប្រចាំថ្ងៃ ជា​ចាំបាច់ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​៕​ ដោយ ៖ ដែន សីមា

spot_img
×