Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​សារភាពថា ៖ បបួលគ្នា​រួមភេទ​ទេ តែ​នាង​ឲ្យ​ខ្លួន​លែងប្រពន្ធ ហើយ​នាង​លែង​ប្តី នាំគ្នារ​ត់ទៅ​រស់នៅ​ជាមួយគ្នា ទើប​ឈ្លោះ ឈានដល់​សម្លាប់​នាង​ចោល​

spot_img

​ព្រៃវែង ៖ ជនសង្ស័យ​ដែល​សម្លាប់​គូស្នេហ៍​នៅផ្ទះ​សំណាក់​រំ​ចង់ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុនដំបូង​ពួកខ្លួន​ទាំង​២​នាក់ មានបំណង​ចូល​ផ្ទះសំណាក់​ដើម្បី​ទៅ​រួម​រ័ក្ស ប៉ុន្តែ​មិនទាន់​រួម​រ័ក្ស​ផង ស្រាប់តែ​នាង​បង្ខំ​ឲ្យ​ខ្លួន​លែងលះ​ប្រពន្ធ ចំណែក​នាង​លែង​លះ​ប្តី ហើយ​ទៅ​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញសិទ្ធិ តែ​រូបគេ​មិន​ព្រម ទើប​កើត​ទៅជា​ជម្លោះ វាយ​ប្រវាយប្រតប់​គ្នា រហូតដល់​រូបគេ​ត្រូវ​បង្ខំចិត្ត​រឹត​ក សម្លាប់​នាង​ចោល​។​

​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១០ ឧសភា នេះ​កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ យកទៅ​ធ្វើ​ត្រាប់ បង្ហាញ​ពី​សកម្មភាព​របស់ខ្លួន ដែល​រឹត​ក​សម្លាប់​នារី​រងគ្រោះ​។​

​ក្រោយពេល​ត្រូវ​ចាប់ខ្លួន នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​រឹត​ក សម្លាប់​នារី​រងគ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ពិតមែន ដោយសារតែ​មានទំនាស់ រហូត​ឈានដល់ប្រវាយប្រតប់​គ្នា នៅក្នុង​បន្ទប់​កើតហេតុ​។

​ជនសង្ស័យ ជា ជាង បាន​បន្តទៀតថា ៖ រូបគេ និង​នារី​រងគ្រោះ​គឺជា​សង្សារ​នឹង​គ្នា មាន​ប្តី​ប្រពន្ធ និង​កូន​រៀងៗ​ខ្លួន ហើយ​នៅពេល​កើតហេតុ ពួកគេ​មានបំណង​ចូលទៅ​រួមភេទ​ធម្មតា​ទេ ប៉ុន្តែ​មិនទាន់បាន​អី​ផង ស្រាប់តែ​នារី​រងគ្រោះ បង្ខំ​អោយ​រូបគេ​លែងលះ​ប្រពន្ធ ចំណែក​រូបនាង​លែង​ប្តី ហើយ​ទៅ​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​ពេញសិទ្ធិ តែ​រូបគេ​មិន​ព្រម ទើប​កើត​ទៅជា​ជម្លោះ​វាយ​ប្រវាយប្រតប់​គ្នា រហូតដល់​រូបគេ​ត្រូវ​បង្ខំចិត្ត​រឹត​ក សម្លាប់​នាង​តែម្តង​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ពួកគេ​ទាំង​២​នាក់​ចូលទៅមិនដឹង​ពួកគេ​ធ្វើ​អ្វីខ្លះ​ក្នុង​បន្ទប់ ខណៈ​សន្តិសុខ​ផ្ទះសំណាក់ នឹកស្មានថា ផ្អែមល្ហែម​ហើយ​មើលទៅ មួយសន្ទុះ​ក្រោយមក ខាង​ប្រុស បាន​ចេញពី​បន្ទប់​មុន រួច​ជិះ​ម៉ូតូ​ខ្លួន​ទៅ​បាត់ ជាមួយ​មាស​ជិត​២​តម្លឹង ដោយ​បន្សល់ទុក​ម៉ូតូ​នារី​រងគ្រោះ​នៅ​កន្លែងកើតហេតុ រីឯ​នារី​នៅលើ​ពូក​ក្នុង​បន្ទប់​ផ្ទះសំណាក់​។ នារី​រងគ្រោះ​ឈ្មោះ ផែ ស្រី​ម៉ាក់ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល​។ នាង​មានកូន​ចំនួន​២​នាក់ និង​មាន​ប្ដី​​ចំនួន​ ២ ​នាក់​ដែរ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ នាង​បាន​លួច​ទាក់ទង​មាន​សង្សារ​ក្រោយ គឺជា​ជនសង្ស័យ​។ ប្រភព​បាន​ឲ្យ​ដឹងថា នាង មាន​ប្តី​ដំបូង​មានកូន​មួយ​ជាមួយគ្នា ហើយ​បាន​លែងលះគ្នា​។ ក្រោយមកទៀត នាង​បាន​យកប្ដី​ទី​២ ជា​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​បង្កើតកូន​បាន​ម្នាក់ទៀត ដោយ​រួមរស់​ជាមួយគ្នា​រហូតដល់​សព្វ​ថ្ងៃ​។ ប៉ុន្តែ​ក្នុងពេល​នាង រួមរស់​ជាមួយ​ប្ដី​ទី​២​នេះ នាង​បាន​លួច​ទាក់ទង ជាមួយ​ប្រុស​សហាយ​ម្នាក់ទៀត ដែលជា​ជនដៃដល់​នោះ ជនសង្ស័យ​ឈ្មោះ ជា ជាង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ​ខេត្តកណ្ដាល​៕​ ដោយ​៖​ញ្ញា​ស័ក្តិ​

spot_img
×