Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជក់បារី​នាំអោយ​ខូច​សុខភាព តែបើ​បារី​ធ្វើ​លាយ​ជាមួយ​ឈើ គឺ​ខូចសុខភាព​កាន់តែខ្លាំង , កម្លាំង​សមត្ថកិច្ច​បង្ក្រាប​សិប្បកម្ម​ផលិត​បារី នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ពី​ប្រជាពលរដ្ឋ​លួច​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ទើប​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​ការសម្របសម្រួល​ដោយ​លោក អ៊ុ សុភ័ក្ត្រ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សិប្បកម្ម​កែច្នៃ​ឈើ និង​ផលិត​បារី​ម៉ាក Ligun ដែល​ផលិត​ពី​កម្ទេច​ឈើ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ទួល​សាម៉ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ម្ចាស់​ឈ្មោះ លាង តុង​ឡេង អាយុ​៣៥​ឆ្នាំ និង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​ត្រួតពិនិត្យ​កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយពេល​ទទួលបាន​ដំណឹង​ថា ទីតាំង​សិប្បកម្ម​មួយ​នេះ មានការ​កែច្នៃ​ឈើ និង​ផលិត​បារី​ម៉ាក Ligun ពី​កម្ទេច​ឈើ កម្លាំង​ចម្រុះ​បាន​ចុះ​ទៅ​ការ​ធ្វើ​ការត្រួតពិនិត្យ​ជាក់ស្ដែង និង​សួរ​រក​លិខត​ច្បាប់​អនុញ្ញាត​ផ្សេងៗ​ទៀត​ផង​ដែរ ព្រោះថា បារី​ជា​វត្ថុ​បំផ្លាញ​ដល់​សុខភាព​អ្នក​ជក់ ហើយ​ថែមទាំង​ការផលិត​ចេញពី​កម្ទេច​ឈើ​ថែម​ទៀត​នោះ វារឹតតែ​ប៉ះពាល់​ដល់​សុខភាព អ្នក​ជក់​កាន់តែខ្លាំង​ថែមទៀត​ហើយ​។ លុះ​ពេល​ចុះ​ទៅ​ដល់​ក្នុង​ទីតាំង​សិប្បកម្ម​នោះ គេ​ឃើញ​នៅ​ផ្នែក​ខាងមុខ មាន​ម៉ាស៊ីន​អារឈើ និង​កែច្នៃ​ឈើ សម្រាប់​ផ្គត់ផ្គង់​តាម​ការដ្ឋាន​សំណង់ ហើយ​ឈើ​ដែល​កំពុង​ធ្វើ​ការកែច្នៃ​នោះ ជា​ប្រភេទ​កា​ស្យា និង​ប្រេងខ្យល់ រីឯ​នៅ​ផ្នែ​ខាង​ក្រោយមាន​ម៉ាស៊ីន​ផលិត​បារី​ម៉ាក Ligun​។​

​ក្រោយ​ពី​ការត្រួតពិនិត្យ ឃើញថា ទីតាំង​មួយ​នេះ​ធ្វើ​អាជីវកម្ម ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ឡើយ ហើយ​បាន​យក​កម្ទេច​ឈើ ទៅ​លាយ​ជាមួយ​ថ្នាំជក់​ផលិត​ចេញ​ជា​បារី ដូច​ដំណឹង​ដែល​ទទួល​បាន​មែន​។ មិនតែប៉ុណ្ណោះ​ការធ្វើ​អាជីវកម្ម​ដោយ​ខុសច្បាប់ និង​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​មាន​រយៈពេល​យូរ​មក​ហើយ ទើបតែ​ត្រូវបាន​បែកធ្លាយ​នា​ពេល​នេះ ប៉ុន្តែ​ខណៈ​ដែល​កម្លាំង​ចុះ​ទៅ​ដល់ មិន​បាន​ឃើញ​ម៉ាស៊ីន​សង្វាក់​ផលិតកម្ម​ផលិត​បារី​នេះ ដំណើរការ​ទេ ចំណែក​ម៉ាស៊ីន​កែច្នៃ​ឈើ​នៅ​ដំណើការ​។​

​ម្ចាស់​ទីតាំង​សិប្បកម្ម​នោះ បាន​និយាយថា កន្លងមក បាន​ជួល​ទីតាំង​នេះ ទៅ​ឲ្យ​ជនជាតិ​ចិន​ម្នាក់ បើក​សិប្បកម្ម ប៉ុន្តែ​ជួល​បាន​ត្រឹម​ត​១​ខែ​ប៉ុណ្ណោះ ជនជាតិ​ចិន​ខាងលើ​ក៏​ឈប់ ជួល​ទៅវិញ​។ ចំណែកឯ​ការផលិត​បា​រី ក៏​បាន​ផ្អាក​ដែរ ។ ចំណែក​ខាង​សិប្បកម្ម​កែច្នៃ​ឈើ ក្រោយពេល​ជន​ជាតិចិន ឈប់​ដំណើរការ ត្រូវ​បាន​គាត់​ដែល​ជា​ម្ចាស់​ទីតាំង បើក​ដំណើរការ​ជា​បន្ត​រហូត​មកដល់ពេលនេះ ដែល​ទើប​បាន​រយៈពេល ៣​ខែ​ប៉ុណ្ណោះ​។​

​ក្រោយ​ការត្រួតពិនិត្យ​ឃើញ​ស្ថានភាព​ជាកស្ដែង​ហើយ​នោះ កម្លាំង​សមត្ថកិច្ច បាន​ផ្អាក​អាជីវកម្ម​សិប្បកម្ម​មួយ​នេះ ជាបណ្ដោះ​អាសន្ន ដោយ​ឲ្យ​ម្ចាស់​ទីតាំង សុំ​ច្បាប់​អនុញ្ញាត​ឲ្យបាន​ត្រឹមត្រូ​វ ទើប​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​កែច្នៃ​ឈើ​បន្តទៀត ហើយ​ខណៈនោះ​ដែរ សមត្ថកិច្ច​ក៏​មិន​បាន​ដកហូត សម្ភារៈ​អ្វីមួយ​ពី​ក្នុង​សិប្បកម្ម​មួយ​នេះ​ទេ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×