Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​បន្ធូរបន្ថយ​ទោស ទណ្ឌិត ៧៣​រូប និង​លើកលែងទោស​៤​រូប សម្រាប់​បុណ្យពិសាខបូជា​

spot_img

​ភ្នំពេញ ​៖ បន្ទាប់​ពី​ប្រជុំ​នៅ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ បានសម្រេច​ស្នើសុំបន្ធូបន្ថយ​ទោស និង​លើកលែងទោស ដល់​ទណ្ឌិត​៧៧​រូប ស្ត្រី​៩​រូប ក្នុងនោះ​បន្ធូរបន្ថយ​ទោស​ចំនួន 73 រូប​និង​លើកលែងទោស​ទាំងស្រុង​ចំនួន 4 រូប សម្រាប់​ឱកាស​បុណ្យ​ពិ​ខាង​បូជា ឆ្នាំ​២០១៩ ខាងមុខនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​។​

​សូមបញ្ជាក់​ថា នា​រសៀល ថ្ងៃ​ច័ន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ លោក អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​សំណើសុំ​អនុគ្រោះ​ទោស របស់​គណៈកម្មការ​រាជធានី​~​ខេត្ត​(​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២២ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ០៣ ម​១+​ម​៣+​ម​៤) ដែល​បាន​ស្នើ​ក្នុងឱកាស​ពិធី​បុណ្យពិសាខបូជា​២០១៩ នេះ លើ​បញ្ជី​ទណ្ឌិត​ដែល​ស្នើ​អនុគ្រោះ​ទោស​សរុប ២៥២ រូប (​ស្រី ១៦ រូប​) នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌ ៕

​លោក គឹម សន្តិភាព បានបញ្ជាក់​ថា ក្នុងឱកាស​នៃ​ពិធី​បុណ្យពិសាខបូជា​ឆ្នាំ​២០១៩​នេះ គណៈកម្មការ​ជាតិ​ពិនិត្យ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ថូរបន្ថយ​ទោស និង​លើកលែងទោស បាន​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​សម្រេច​ស្នើសុំ​ព្រះ​មហាក្សត្រ ផ្តល់​ការអនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៧៧​រូប​ (​ស្ត្រី​៩​រូប​) ក្នុងចំណោម​បញ្ជី​ទណ្ឌិត​ស្នើសុំ​សរុប​២៥២​រូប​(​ស្ត្រី​១៦​រូប​)​។ ក្នុងចំណោម​ទណ្ឌិត​៧៧​រូប ដែល​ត្រូវបាន​ក្រសួង​យុត្តិធម៌ សម្រេច​ស្នើ​បន្ធូរបន្ថយ និង​លើកលែងទោស​នេះ រួមមាន​ ៖ ១ ស្នើ​បន្ថយទោស​៦​ខែ ចំនួន​៣៧​រូប (​ស្រី​៣​រូប​) ២ ស្នើ​បន្ថយទោស​៩​ខែ​ចំនួន ១៤​រូប​(​ស្រី​១​រូប​) ស្នើ​បន្ថយទោស​១២​ខែ ចំនួន​២២​រូប​(​ស្រី​៤​រូប​) និង​ស្នើ​លើកលែងទោស ចំនួន​៤​រូប​(​ស្រី​១​រូប​) ។

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​ឱ្យមាន​ការបន្ធូរបន្ថយ និង​លើកលែងទោស​ដល់​ទណ្ឌិត​ចំនួន​៣​ដង​ក្នុង​១​ឆ្នាំៗ ក្នុងនោះ​មាន​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ បុណ្យ​ពិសាខបូជា និង​បុណ្យអុំទូក​ផងដែរ​ ។​

​កាលពី​អំឡុង​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៩ កន្លងទៅនេះ កម្ពុជា​ក៏​បាន​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​៤២​រូប និង​លើកលែងទោស​ដល់​ទណ្ឌិត​៨​រូប​ផង​ដែរ​ ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×