Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អន្ធពាល​២​ក្រុម វាយ​កាប់​ចាក់​គ្នា ស្លាប់​ម្នាក់ របួស​ម្នាក់ និង​ឃាត់ខ្លួន​គូកន​៦​នាក់​

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដោយសារតែ​ទំនាស់​ពាក្យសំដី​គ្នា​នៅ​ក្នុង​វង់​ផឹកស៊ី​រហូត​ឈាន​ដល់​វាយតប់​កាប់​ចាក់​គ្នា​ដូច្នេះ​។ មនុស្ស​ចំនួន​៦​នាក់​ ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណីនេះ ដែល​កើតឡើង​កាលពី​ម៉ោង​១​រំលង​អាធ្រា​ត្រ​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​០១៧ នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ ។​

​លោក​អនុសេនីយ៍ឯក ញាណ នន នាយ​ប៉ុស្ត៍​នគរបាលរ​ដ្ឋ​បាល​ឃ្មួញ បាន​និយាយថា មូលហេតុ​ករណី​ទំនាស់​នេះ គឺ​ភាគី​ជនរងគ្រោះ មាន​ទំនាស់​ពាក្យសំដី​គ្នា​ជាមួយ​ភាគី​ខាង​បង្ករ​ហេតុ​នៅ​ក្នុង​វង់​ផឹកស៊ី​មួយ ប៉ុន្តែ​បាន​ធ្វើ​ការសម្របសម្រួល គ្នា​ចប់​អស់​ម្តង​ហើយ​រួច​ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន​។​

​លោក​បន្តថា​៖ ក្រោយមក​ខាង​ភាគី​ខាង​ជន​បង្ករ​បាន​នាំ​បក្ខពួក​ទៅ​ផឹកស៊ី​បន្តទៀត នៅ​កន្លែង​ផ្សេង​មាន​គ្នា​៣​នាក់ ៖ ១.​ឈ្មោះ ថន ចាន់​ណាក់ ហៅ​ខ្មៅ អាយុ​១៧​ឆ្នាំ ។ ២.​ឈ្មោះ​ឡេង សុភ័ស្ត អាយុ​៣២​ឆ្នាំ​។ ៣. ឈ្មោះ ហេង ចន្ថា អាយុ​៣៧​ឆ្នាំ នាំគ្នា​កាន់​ដាវ ដែក​ទីប និង​ដំបង​ឈើ មក​ស្ទាក់​កាប់​ភាគី​ទី​១​ស្លាប់​ម្នាក់​នៅ​តាម​ផ្លូវ សព​ឈ្មោះ ហេង ដា​រ៉ា​(​ហៅ​ចិត្រា​) បន្ទាប់​មក​ជនបង្ករ​នាំគ្នា​ទៅ​តាម​ស្រែកហៅ​គូទំនាស់​ម្នាក់ទៀត​ឈ្មោះ ប្រាក់ សុខុន ដល់​មុខផ្ទះ​ស្រែកថា អញ​សម្លាប់​គ្នា​ពួក​ឯង​បាន​ម្នាក់​ហើយ ឯង​ខ្លាំង​ចេញពី​ក្នុង​ផ្ទះ​មក ពេលនោះ​ជនរងគ្រោះ​បើកទ្វារ​ចេញ​មក​ក៏​ត្រូវ​ក្រុម​ជនបង្ក​កាប់​រងរបួស​ធ្ងន់​តែម្តង រួច​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​។​

​លោក នន បាន​មានប្រសាសន៍ថា​៖ រឿងរ៉ាវ​នេះ​លោក​បាន​ទទួល​ពត៌មាន​នៅ​ម៉ោង​១​រំលង​អាធ្រា​ត្រ​ទៅហើយ លោក​បាន​បោះដៃ​តាម​វិទ្យុទាក់ទង​ភ្លាមៗ​នាំ​កងកម្លាំង ទៅ​ជួយ​អន្តរាគមន៍​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ តែ​ក្រោយមក​នៅ​វេលា​ម៉ោង​៥​ព្រឹក ជនរងគ្រោះ​ម្នាក់​ឈ្មោះ ហេង ដា​រ៉ា បាន​ស្លាប់​នៅ​មន្ទី​ពេទ្យ​ព្រះកុសុមះ​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ថា កម្លាំង​ព្រហ្មទណ្ឌ​អធិការ​ខណ្ឌ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ឃ្មួញ​បាន​ចុះ​ធ្វើការ​ភ្លាមៗ​ទាំងយប់ ឃាត់ខ្លួន​ជន​ពាក់ព័ន្ឋ​ចំនួន​៦​នាក់​ផ្សេង​ទៀត នៃ​ភាគី​ទាំង​២​នោះ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ដើម្បី​រក​មុខ​ជនដៃដល់​មក​ផ្តន្ទាទោស​តាមច្បាប់ ។​

​ជនសង្ស័យ​ភាគី​ខាង​បង្ករ​មាន​៣​នាក់ ១.​ឈ្មោះ ថន ដា​ណាក់ ហៅ​ខ្មៅ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សន​សុខ​៥​។ ២.​ឈ្មោះ ឡេង សុភ័ណ្ឌ ហៅ​ក្រូច អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សែន​សុខ​៤​។ ៣.​ឈ្មោះ ខេង ចន្ថា ហៅ​ណៃ អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​សែន​សុខ​៥​។​

​គូរ​កន​ភាគី​ជនរងគ្រោះ មាន ១.​ឈ្មោះ ប្រាក់ សុជាតិ អាយុ​១៦​ឆ្នាំ នៅ​ភូមិ​សែន​សុខ​ទី​៤​។ ២.​ឈ្មោះ នង ដា​រ៉ា ហៅ​ប៉ាវ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​សែន​សុខ​៦​។ ៣.​ឈ្មោះ សឹុម ហើយ អាយុ​២៣​ឆ្នាំ​នៅ​ភូមិ​សែន​សុខ​៤ សង្កាត់​ឃ្មួញ​។ នៅ​កន្លែងកើតហេតុ ប៉ូលិស​បាន​ប្រមូល​វត្ថុតាង មាន​ដាវ​កែច្នៃ​១ ដំបង​ដែក​ទី​ប ដំបង​ឈើ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×