Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Lina soon កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​សុខាភិបាល​បាន​ចេញ​ប្រកាស​ព័ត៌មាន ហាមឃាត់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Lina soon កំពុង​ផ្សព្វផ្សាយ​លក់​ផលិត​ផល​គ្រឿងសម្អាង​ឈ្មោះ LINA Super Vitamin VIP, LINA Collagen Sunblock Cream, LINA Collagen Night Cream ដោយ​គ្មាន​ចុះ​ប្រវេទន៍ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ។​

​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់​កាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​ការបាត់បង់​ជីវិត​របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួង​សុខាភិបាល សូម​ជូនដំណឹង​ដល់​អ្នកប្រើប្រាស់ និង​ប្រជាពលរដ្ឋ បញ្ឈប់​ការប្រើប្រាស់​គ្រឿងសម្អាង​ទាំងនេះ​បន្តទៀត​។ ក្រសួង​សុខាភិបាល​ត្រូវ​ឲ្យ​ម្ចាស់​គណនេយ្យ​ហ្វេ​សប៊ុក ខាងលើ ត្រូវ​បញ្ឈប់​ការនាំ​ចូល​លក់​ចែកចាយ និង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​ទាំងនេះ ជាបន្ទាន់​ ។ និង​ប្រមូល​ផលិតផល​ខាងលើ​មក​វិញ​ដើម្បី​កម្ទេចចោល​ ។ ក្រសួង​សុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ករណី facebook ឈ្មោះ Lina Soon ដែល​នាំ​ចូល​លក់​ចែកចាយ ក្នុង​ផ្សព្វផ្សាយ​ផលិតផល​គ្រឿងសម្អាង​ខាងលើ ទៅតាម​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន ​។ ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ បាន​ជួប​ប្រទះ​ឃើញ​ជន​ណា កំពុង​លក់​ផលិតផល​គ្រឿងសម្អាង ខាងលើ សូម​បងប្អូន​ប្រយ័ត្ន​ផ្ដល់ព័ត៌មាន ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម ពី​នាយកដ្ឋាន​ចំណីអាហារ​បរិក្ខារ និង​គ្រឿងសម្អាង​៕​ ដោយ​៖​កូឡាប​

spot_img
×