Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​តិរច្ឆាន ឈ្លោះ​ជាមួយ​ម្ដាយ ដុត​ឆេះ​ផ្ទះ​ខ្ទេច​

spot_img

​ខេត្ត​កណ្តាល ​៖ នគរបាល​ស្រុក​ស្អាង​បាន​ឃាត់ខ្លួន កូន​តិរច្ឆាន​ម្នាក់​ដែលមិន​បាន​ខិតខំ​រកស៊ី​អី បែរ​ជា​ខឹង​ឪពុកម្តាយ ដុត​ផ្ទះ​ចោល ដែលករណីនេះ កើត​ហេតុ​នៅ​ថ្ងៃ​សុក្រ ០៧​កើត ខែ​ពិសាខ ឆ្នាំ​កុរ ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី ១០​ឧសភា​២០១៩ វេលា​ម៉ោង ២២.៤៩​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រេី​យ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​។

​នគរបាល​ស្រុក​ស្អាង​បាន​ថា ជនរងគ្រោះ ឈ្មោះ​ភួង សាំង ភេទ​ស្រី ៥៤​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រេី​យ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​កសិករ (​ត្រូវជា​ម្តាយបង្កើតរ​បស់​ជនសង្ស័យ​)​។ ជនសង្ស័យ​ឈ្មោះ ​ថា សេង ( ហៅ​តឿ​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រេី​យ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល មុខរបរ​មិន​ពិត​ប្រា​ដក​ (​ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​)​។

​នៅ​ថ្ងៃ​ទី ខែ​ឆ្នាំ វេលា​ម៉ោង​កើត​ហេតុ​ខាងលើ ឈ្មោះ ថា សេង ហៅ​(​តឿ​) បាន​ឈ្លោះប្រកែក​រករឿង​ឪពុកម្តាយ បងប្អូន​មិនឲ្យ​ចូលផ្ទះ ហើយមាន​កាន់​កាំបិតផ្គាក់​ជាប់ដៃ រហូតដល់​វេលា​ម៉ោង ២១ និង​៣០​នាទី ឈ្មោះថា សេង​(​តឿ​) បាន​ដុត​ផ្ទះ ១​ខ្នង​ទំហំ ៩​ម៉ែត្រ​គុណ​៦​ម៉ែត្រ និង​ទ្រព្យសម្បត្តិ មួយចំនួន​ដែល​មាន​នៅក្នុង​ផ្ទះ​ឆេះ​ស្ទើរ​គ្មាន​សល់ ។
ពេល​ទទួលបាន​ព័ត៍មាន កម្លាំង​នគរបាល​ប៉ុស្គិ៍​ត្រេី​យ​ស្លា បាន​ចុះ​ដល់​កន្លែងកេីតហេតុ ពេលនោះ ឈ្មោះថា សេង បាន​គេចខ្លួន​បាត់​។ លុះដល់​ថ្ងៃ​ទី ១១​ឧសភា​២០១៩ វេលា​ម៉ោង​៦​ព្រឹក ទេីប​កម្លាំង​នគរបាល​ប៉ុស្គិ៍ តាម​ស្រាវជ្រាវ​រកឃើញ និង​បាន​ឃាត់ខ្លួន ឈ្មោះ​ថា​សេង​(​តឿ​) យក​មក​ប៉ុស្គិ៍ ដើម្បីសា​កសួរ និង​ប្រមូលផ្តុំ​សុំណុំរឿងបញ្ជូនមក​អធិការដ្ឋាន​នគរ​ស្រុក​ស្អាង ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​ ដោយ ​៖​ កូឡាប​

spot_img
×