Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល និង​នាវាចំបាំង​ទៅកាន់​បជ្ឈិម​បូព៌ា ក្រោយ​ភាព​តានតឹង​ជាមួយ​អុីរ៉ង កើន​កាន់តែ​ក្តៅ​ខ្លាំង​

spot_img

​សហរដ្ឋ​អា​មេ​រិច​កំពុង​ធ្វើការ​បញ្ជូន​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែនអាកាស​របស់ខ្លួន និង​នាវាចំបាំង​មួយ​គ្រឿង​ទៅ​កាន់​មជ្ឈិម​បូព៌ា ក្រោយពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង​កាន់តែខ្លាំង​។​

​នាវាចំបាំង USS Arlington ដែល​បាន​ដឹក​យន្តហោះ​ចំបាំង​ជាច្រើន​គ្រឿង នឹង​ចូលរួម​ជាមួយ​ក្រុម​នាវា​ដឹក​យន្តហោះ USS Abraham នៅ​ឈូង​សមុទ្រ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​អា​មេ​រិច​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក​ប្រភេទ B-52 បាន​ធ្វើដំណើរ​ទៅដល់​មូលដ្ឋានទ័ព​អា​មេ​រិច​ក្នុង​ប្រទេស​កាតា​ហើយ​។ មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​ថ្លែងថា ការ​បញ្ជុន​សព្វាវុធ​របស់​ខ្លួន​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រតិបត្តិ​ការគំរាមកំហែង​របស់​អ៊ីរ៉ង​ប្រឆាំង​នឹង​អា​មេ​រិច នៅក្នុង​តំបន់​។​

​នៅពេល​ជាមួយគ្នា​នេះ​ដែរ ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ងបា​ន​ធ្វើ​ការដកស្រង់​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់​អ៊ីរ៉ង ដោយ​បាន​លើកឡើង​ថា កង​នាវា​យោធា​របស់​អា​មេ​រិច អាច​នឹង​ត្រូវ​បំផ្លាញ​ចោល ដោយ​ប្រើ​មី​ស៊ី​ល​មួយ​គ្រាប់​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ភាព​តានតឹង​រវាង​អា​មេ​រិច និង​អ៊ីរ៉ង​កំពុង​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រោយពេល​អា​មេ​រិច​ធ្វើការ​ព្រមាន​អ៊ីរ៉ង​ថា វា​នឹង​ត្រូវ​រង​ការ​វាយបក​វិញ ប្រសិន​ជា​ហ៊ាន​ធ្វើការ​វាយប្រហារ​លើ​ផលប្រយោជន៍​អា​មេ​រិច ឬ​សម្ព័ន្ធមិត្ត​។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​បញ្ជាក់ថា អា​មេ​រិច​មិន​ចង់​មាន​សង្គ្រាម​ជាមួយនឹង​​អ៊ីរ៉ង​ទេ ប៉ុន្តែ ទីក្រុង​វ៉ាស៊ីនតោន​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការការពារ​ផលប្រយោជន៍​អា​មេ​រិច​នៅក្នុង​តំបន់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

ប្រភព​៖ BBC​

spot_img
×