Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹក​ថ្ងៃ​សៅរ៍​នេះ សមាជិកា​សមាជិកា នៃ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ សមាជិក​សមាជិកា របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ពិធី​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដែល​ខ្វះ​ឈាម​ចាំបាច់ សម្រាប់​ផ្តល់ជូន​អ្នកជំងឺ ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​។​

​លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ឋ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​សមាជិក​សមាជិកា ទៅ​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ លោក​បញ្ជាក់ថា ដោយសារតែ​ទទួលបាន​ព័ត៌មាន​មក​ថា មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ កំពុង​ខ្វះខាត​ឈាម និង​ត្រូវការ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ចាំបាច់​នោះ ទើប​រូបលោក បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម ខេត្ត​ព្រះសីហនុ ដើម្បី​បរិច្ចាគ​ឈាម​ឲ្យបាន​ប្រភេទ​ឈាម​មួយចំនួន សម្រាប់​ផ្តល់ជូន​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក​ឧកញ៉ា វណ្ណ សុខ​ហេង ដែល​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ផង​នោះ ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​, ប្រជាពលរដ្ឋ និង​ស្ថាប័ន​ពាក់​ពន្ធ​នានា ជាពិសេស លោក​-​លោកស្រី ដែល​ជា​ប្រធាន​-​អនុប្រធាន​សហគ្រាស​ធុន​តូច និង​មធ្យម​ទាំងអស់ នា​ខេត្ត​ព្រះសីហនុ សូមមេត្តា​ជួយ​កៀងគរ​សមាជិក​ស្ម័គ្រចិត្ត របស់ខ្លួន ឲ្យមក​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត នៅ​ថ្ងៃ​ខាងមុខ​ទៀត ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឲ្យបាន​ច្រើន​ថែមទៀត​។​

​ឆ្លើយតប​ចំពោះ​កាយវិការ​មនុស្សធម៌​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មានប្រសាសន៍​សាទរ ចំពោះ​សកម្មភាព​មនុស្សធម៌ របស់​សមាជិក​-​សមាជិកា សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ ដែល​តែង​ចូលរួម​បរិច្ចាគ​ឈាម ជូន​មន្ទីរពេទ្យបង្អែក​ជា​បន្ត​បន្ទាប់​មក​នេះ​។ លោក​វេជ្ជបណ្ឌិត​ថា គិត​មកដល់ពេលនេះ គឺជា​លើក​ទី​៤ ហើយ​ដែល លោក​ឧកញ៉ា វណ្ណ សុខ​ហេង ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សមាជិក​មក​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​អាយុជីវិត​មនុស្ស ស្រប​ពេល​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវការ​ឈាម​ប្រើប្រាស់​ប្រចាំថ្ងៃ ជា​ចាំបាច់ ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស ដែល​មក​រក​សេវា​ព្យាបាល​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×